សម្តេច ប៉ាប ហ្វ្រង់ស៊ីស៖ ការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក Trump នឹងក្លាយជា «រឿងដ៏អាម៉ាស់»

2025/01/20 11:02:25 pm        104


សម្តេច ប៉ាប ហ្វ្រង់ស៊ីស កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមករា) បានរិះគន់ផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដែលត្រូវបានរាយការណ៍ថា នឹងចាត់វិធានការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងខ្លាំងក្លាភ្លាមៗ នៅទូទាំងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីលោកចូលកាន់តំណែង។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីតាលី សម្តេចសង្ឃកាតូលិក បានមានព្រះបន្ទូលថា វានឹងក្លាយជារឿង «ដ៏អាម៉ាស់» ប្រសិនបើលោក Trump បន្តផែនការនេះ ជាការប្រើភាសាធ្ងន់មិនធម្មតា សម្រាប់មេដឹកនាំសាសនាគ្រិស្តសកល។

សម្តេច ប៉ាប បានមានបន្ទូលថា៖ «វានឹងធ្វើឲ្យជនអន្តោប្រវេសន៍ដែលមិនមានអ្វីទាំងអស់ រងទុក្ខយ៉ាងធ្ងន់ធ្ងរ។ វាមិនដំណើរការទេ។ អ្នកមិនអាចដោះស្រាយបញ្ហាតាមរបៀបនេះទេ»។

សម្តេច ប៉ាប បានបង្ហាញពីការយកព្រះហឫទ័យទុកដាក់ដល់ជនអន្តោប្រវេសន៍ ក្នុងរយៈពេលជិត ១២ឆ្នាំនៃការបំពេញតួនាទីជាសម្ដេចសង្ឃកាតូលិក ហើយព្រះអង្គធ្លាប់បានរិះគន់វោហារសាស្ត្រប្រឆាំងជនអន្តោប្រវេសន៍របស់លោក Trump កាលពីមុន។ អំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ព្រះអង្គបានមានបន្ទូលថា លោក Trump «មិនមែនជាអ្នកកាន់សាសនាគ្រិស្តនោះឡើយ» តាមទស្សនៈរបស់ព្រះអង្គ។

មន្ត្រីរដ្ឋបាលបន្ទាប់របស់លោក Trump បាននិយាយកាលពីថ្ងៃទី១៨ ខែមករាថា ប្រធានាធិបតីជាប់ឆ្នោតកំពុងពិចារណាឡើងវិញនូវផែនការ សម្រាប់ការឆ្មក់ចូលចាប់ជនអន្តោប្រវេសន៍ នៅទីក្រុង Chicago នាសប្តាហ៍ក្រោយ បន្ទាប់ពីមានរបាយការណ៍អំពីផែនការនិរទេសដ៏ធំ ក្រោយចូលកាន់តំណែង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm