CAMSOC ចាត់​ទុក​អ្នកស្ម័គ្រចិត្ត​គឺជា​ទូត​សុច្ឆន្ទៈ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

2021/11/09 04:45:08 pm        291

​​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នឹង​ផ្ដល់​ការ​លើក​ទឹក​ចិត្តដោយ​ចាត់ទុក​អ្នកស្ម័គ្រចិត្តដែល​ចូលរួម​បម្រើ​ការងារ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣ គឺជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ​ទាំងអស់គ្នា។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC។​

​ការគូសបញ្ជាក់​នេះ ក្រោយ​បញ្ចប់​កិច្ចប្រជុំស្ដីពី​ការប្រកាស​គោលការណ៍​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC ដែល​បាន​ជំរុញ​ឲ្យ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ជួយ​ដល់​គណៈកម្មការ​ជំនាញ​នីមួយៗ និង​បំពេញ​កម្លាំង​បន្ថែម​ឲ្យ​មាន​ប្រសិទ្ធភាពពិសេស​កម្លាំង​យុវជន។ កិច្ចប្រជុំ​នេះក៏មាន​ការចូលរួម​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផងដែរ។ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ក្រោម​ការណែនាំ​របស់​ស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ កម្លាំង​យុវជនគឺជា​កម្លាំង​ស្នូលសម្រាប់​ជួយ​ដល់​គណៈកម្មការ​ជំនាញ​របស់ CAMSOC ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ។ ហេតុនេះ ឯកឧត្តម​បណ្ឌិត ថោង ខុន និង​ឯកឧត្តម ហ៊ុន ម៉ា​នី បានប្រកាស​ដាក់ចេញ​នូវ​គោលការណ៍ គោល​នយោបាយ និង​ផែនការ​នានាដើម្បី​ឲ្យ​មានការ​សហការគ្នា​ឲ្យ​បានល្អ តាម​ការកំណត់​គោលការណ៍​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់។​ ​ចំពោះ​ការរៀបចំ​អ្នកស្ម័គ្រចិត្ត​វិញកំពុង​ប្រមូលផ្ដុំ​រៀបចំ​ក្នុង​រង្វង់ ១​ម៉ឺន​នាក់សម្រាប់ធ្វើ​ការងារ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ហើយ​អ្នកស្ម័គ្រចិត្ត​ទាំងអស់ត្រូវបាន​យកចិត្តទុកដាក់​ក្នុងការ​ផ្ដល់នូវ​ការរៀបចំ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ទោះបី​ធ្វើ​ការងារ​ស្ម័គ្រចិត្តតែមាន​ប្រសិទ្ធភាព​ខ្ពស់​។

ដូច្នេះ CAMSOC បាន​ត្រៀមលក្ខណៈ​យកចិត្តទុកដាក់ចំពោះ​ការគ្រប់គ្រង ដឹកនាំ និង​ការជួយ​ដល់​អ្នក​ស្ម័​គ្រិ​ចិត្ត​ឲ្យ​ការបម្រើ​ការងារ​ទៅមាន​មោ​ន​ទ​ភាព ហើយ​ចាត់ទុក​អ្នកស្ម័គ្រចិត្ត​គឺជា​ទូត​សុ​ឆន្ទៈ​របស់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ទាំងអស់គ្នា​ទៀតផង។ ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែម។​ ​គួរ​ដឹងថា កម្ពុជា​ត្រៀមកម្លាំង​អ្នកស្ម័គ្រចិត្ត​ប្រមាណ ១​ម៉ឺន​នាក់ដើម្បី​ចូលរួម​បម្រើ​ការងារ​ជាមួយ​គណៈកម្មការ​ជំនាញ​នានា នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមដែល​គ្រោង​ប្រកួត​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​គ្រោង​ប្រកួត​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm