WHO៖ សហរដ្ឋអាមេរិក​គួរតែ​ទទួល​យក​ការ​ព្រមាន​ពី​ការ​ផ្ទុះ​ឡើងវិញ​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​អឺរ៉ុប​

2021/11/09 04:54:23 pm        317

​អាមេរិក៖ ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​បាន​នឹង​កំពុង​ហក់​ឡើងវិញ​នៅ​ទូទាំង​អឺរ៉ុប រួម​ទាំង​កន្លែង​ខ្លះ​ដែល​គេ​គិត​ថា​អាច​គ្រប់គ្រង​បាន​ល្អ​។ មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សុខភាព​ពិភពលោក​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍ CBS News ថា​ ទំនោរ​បង្ហាញ​ថា​ជោគជ័យ​ថ្ងៃនេះ មិន​មានន័យថា​ជោគជ័យ​នៅ​ថ្ងៃស្អែក​នោះ​ទេ ហើយ​សហរដ្ឋអាមេរិក​គួរតែ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​។​

​ទ្វីប​អឺរ៉ុប​បាន​មើល​ឃើញ​ការ​កើន​ឡើង​ជាង ៥០% នៃ​ករណី​ឆ្លង​ថ្មី​ក្នុង​រយៈពេល​ ១ខែ​ចុងក្រោយ​នេះ ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​ទ្វីប​នេះ​អាច​នឹង​មាន​អ្នក​ស្លាប់​កន្លះ​លាន​នាក់​ទៀត​នៅ​ខែ​កុម្ភៈ​។ ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ជាន់ខ្ពស់​របស់​ទូរទស្សន៍ CBS News លោក Charlie D'Agata បាន​និយាយ​ថា មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ និង​បាន​ប្រាប់​លោក​ថា​មាន "​ក្តី​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​" ខណៈ​ដែល​អឺរ៉ុប​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្របដណ្ដប់​ជា​ថ្មី​ទៀត​ដោយសារ​វីរុស COVID-19។​ លោក​វេជ្ជបណ្ឌិត Hans Kluge នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប​បាន​ប្រាប់ CBS News ថា ប្រសិនបើ​អ្នក​ក្រឡេក​មើល​រយៈពេល ៤​សប្ដាហ៍​ចុងក្រោយ​នេះការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើន​ឡើង​ទ្វេដង។

​លោក​បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​ឡើង​ខ្ពស់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ទ្វីប​អឺរ៉ុប ហើយក្នុង​ពេល​ជាមួយគ្នា​នោះ​ដែរមានការ​បន្ធូរបន្ថយ​វិធានការ​សុខភាព​សាធារណៈ និង​សង្គម ដែល​ជា​កត្តា​ជំរុញ​ឲ្យ​យើង​មើល​ឃើញ​ថា​នឹង​មាន​រលក​ទី៤​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប​ចំនួន ៤៧,៤១៣,៣៥១​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣៩,២៤៥​នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ស្លាប់​មាន​ចំនួន ៧៧៥​,៩១៦​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៣២០នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm