ក្រុមហ៊ួទីនៅយេម៉ែន និយាយថា ខ្លួននឹងកំណត់ការវាយប្រហារ នៅច្រករបៀងសមុទ្រក្រហម

2025/01/21 12:15:56 am        61

កងជីវពលហ៊ួទីរបស់ប្រទេសយេម៉ែន បានបង្ហាញថា ពួកគេនឹងដាក់កម្រិតការវាយប្រហាររបស់ពួកគេ នៅក្នុងច្រករបៀងសមុទ្រក្រហមសម្រាប់តែនាវាដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែលប៉ុណ្ណោះ ខណៈដែលបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សាស្ទ្រីប បានចូលជាធរមាន

ក្រុមហ៊ួទីបានធ្វើសេចក្តីប្រកាស នៅក្នុងអ៊ីមែលផ្ញើទៅកាន់អ្នកដឹកជញ្ជូន និងអ្នកដទៃកាលពីថ្ងៃអាទិត្យ។ ក្រុមនេះ បានគ្រោងទុកដោយឡែកពីគ្នានូវសេចក្តីថ្លែងការណ៍យោធាមួយ នៅថ្ងៃចន្ទនេះ ដែលទំនងជាអំពីការសម្រេចចិត្តរបស់ខ្លួន។

តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌របស់ពួកគេ ក្រុមហ៊ួទី បានធ្វើសេចក្តីប្រកាសដោយនិយាយថា ខ្លួនកំពុង «បញ្ឈប់ការដាក់ទណ្ឌកម្ម» លើនាវាផ្សេងទៀត ដែលខ្លួនបានកំណត់គោលដៅពីមុន ចាប់តាំងពីខ្លួនបានចាប់ផ្តើមការវាយប្រហារ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។

ក្រុមហ៊ួទី បានកំណត់គោលដៅលើនាវាជំនួញប្រហែល ១០០គ្រឿង ជាមួយនឹងមីស៊ីល និងយានដ្រូន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ហាម៉ាស ទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងឃើញមនុស្ស ២៥០នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm