អ្នក​ជំនាញ​វាយតម្លៃ​ខ្ពស់​ចំពោះ​បច្ចេកទេស​កីឡាករ​-​កីឡា​ការិនី​ក្នុង​ការប្រកួត​កីឡាហែលទឹក​ទី​ឆ្ងាយ​

2021/11/09 05:06:12 pm        63

​ហែលទឹក៖ ការប្រកួត​កីឡាហែលទឹក​ទី​ឆ្ងាយ ឬ Oper Water ជ្រើសរើស​ជើងឯក​ឆ្នាំ​២០២១ បានបញ្ចប់​ដោយ​ជោគជ័យក្រោយ​ដំណើរ​ការប្រកួត ១​ថ្ងៃ​ពេញនៅ​មជ្ឈមណ្ឌល​កីឡាហែលទឹក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ខណៈ​អ្នកជំនាញបាន​វាយតម្លៃ​ខ្ពស់ចំពោះ​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​ចូលរួម​ម្នាក់ៗ។​

​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹកបាន​គូសបញ្ជាក់ថា នេះ​ជាការ​ប្រកួត​សម្រាប់តែ​ក្រុម​កីឡាករ-កីឡាការិនី​ជម្រើសជាតិ ដែល​កំពុង​ហ្វឹកហាត់​បិទ​ខ្ទប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោតែប៉ុណ្ណោះ​។ គោលបំណង​នៃ​ការរៀបចំ​ការប្រកួត​ហែល​ទឹក​ទី​ឆ្ងាយ​នេះ គឺ​ដើម្បី​បំផុស​ចលនា​កីឡាហែលទឹក​នៅ​កម្ពុជា​ ឲ្យ​កាន់តែ​មាន​ភាព​ផុសផុល​ឡើង​បន្ថែមទៀត ដ្បិត​វិញ្ញាសា​នេះធ្លាប់​ត្រូវ​បានរៀបចំ​ការប្រកួត​ជាច្រើន​ឆ្នាំ​កាលពី​អំឡុងឆ្នាំ​១៩៩៣-១៩៩៩ ដែលជា​ការប្រកួត​ហែល​ឆ្លងទន្លេ​មុខ​ព្រះបរមរាជវាំង។​ ​ជា​លទ្ធផល​នៃ​ការប្រកួត លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​ពួ​គេ តាមរយៈ​ការប្រកួតប្រជែង​ដោយ​សេរី​លើ​ទីលាន​ចម្ងាយ​ឆ្ងាយ​ពី ៣​គីឡូម៉ែត្ររហូតដល់​ចម្ងាយ ៥​គីឡូម៉ែត្រ។ ដូច្នេះ​លោក​រំពឹងថា សមិទ្ធផល​នេះគឺជា​សញ្ញា​វិជ្ជមាន​មួយក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ ​នា​ថ្ងៃ​អនាគត​លើ​ប្រភេទ​កីឡាហែលទឹក​នេះ។​

​ចំពោះ​លទ្ធផលនៃ​ការប្រកួត​កីឡាហែលទឹក​ទី​ឆ្ងាយឆ្នាំ​២០២១ នេះសម្រាប់​វិញ្ញាសា​ហែល​ទី​ឆ្ងាយ​ផ្នែក​បុរស ៥០០០​ម៉ែត្រចំណាត់ថ្នាក់​លេខ​១ កីឡាករ ឌឿ​ន រ៉ាត់​ធី​ឌុន ធ្វើ​សម្រេច​ក្នុង​ថិរៈវេលា ១:១០:០៣.៣០, លេខ​២ កីឡាករ ហែម ប៉ុច ប្រើ​ថិ​រៈ​វ​វេលា ១:១០:០៣.៦៧ និង​លេខ​៣ បាន​ទៅលើ​កីឡាករ ទួន ទិ​ត្យ​សត្យា​។ វិញ្ញាសា​ហែល​ទី​ឆ្ងាយ ៣០០០​ម៉ែត្រ​នារី លេខ​១ កីឡាការិនី ឃឺ​ន ចន្ទ​ច​រិ​យ៉ា ធ្វើ​សម្រេច​ក្នុង​ថិរៈវេលា ៤៥:០៨.៩៦, លេខ​២ កីឡាការិនី កាំ​ង មុយ​នី​ន និង​លេខ​៣ សុខ វរ​ល័ក្ខណ៍ ដែល​អ្នក​ទាំងពីរ​ធ្វើ​សម្រេច​ក្នុង​ថិរៈវេលា ៤៥នាទី​ដែរ តែ​ចាញ់​លេខ​១ ត្រឹម​ ៣​ ទៅ ​៤​វិនាទី​ប៉ុណ្ណោះ៕

​អត្ថបទ លី ឈុន​ឡា​, រូបភាព​ពាក់ព័ន្ធ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm