ចិនមានទាំងក្ដីសង្ឃឹម និងភាពអន្ទះអន្ទែង នៅពេលលោក Trump វិលទៅសេតវិមានវិញ

2025/01/21 01:52:28 am        69

មន្ត្រី និងប្រជាជនសាមញ្ញរបស់ប្រទេសចិន មានក្តីសង្ឃឹម ប៉ុន្តែអន្ទះអន្ទែង ពោលគឺមានអារម្មណ៍មិនស្រណុក នៅពេលដែលលោក Donald Trump វិលត្រលប់ទៅអង្គុយកៅសេតវិមានវិញ ក្នុងនាមជាប្រធានាធិបតីអាមេរិក ដោយចង់បានយ៉ាងខ្លាំងក្លាមិនចង់ឲ្យកើតជាថ្មីម្តងទៀតនូវសង្រ្គាមពាណិជ្ជកម្មដ៏ស្រួចស្រាល់ ដែលបាននាំឲ្យមានជម្លោះ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ អំឡុងអាណត្តិដំបូងរបស់លោក។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua បានឲ្យដឹងថា ក្នុងជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងសមាជិកដទៃទៀតនៃសហគមន៍ធុរកិច្ចអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃឡើងកាន់តំណែងរបស់លោក Trump អនុប្រធានាធិបតីចិន លោក Han Zheng បាននិយាយថា លោកសង្ឃឹមថា ក្រុមហ៊ុនអាមេរិក នឹងបង្ហាញវត្តមានយ៉ាងរឹងមាំ នៅប្រទេសចិន និងជួយធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព។

គួររំលឹកថា នៅពេលដែលលោក Trump បានធ្វើជាប្រធានាធិបតីកាលពីមុន លោកបានដំឡើងពន្ធលើការនាំចូលរបស់ចិនគិតជាទឹកប្រាក់ជាង ៣០០ពាន់លានដុល្លារ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកបាននិយាយថា លោកនឹងដំឡើងពន្ធគយយ៉ាងហោចណាស់ ១០ភាគរយបន្ថែមពីលើអ្វីដែលបានដាក់រួចហើយលើទំនិញរបស់ចិន ជាចំណាត់ការដែលនឹងធ្វើឲ្យប៉ះពាល់ដល់ចិន នៅពេលដែលសេដ្ឋកិច្ចរបស់ ប្រទេសនេះ កំពុងជួបការលំបាកក្នុងការបង្កើតភាពរឹងមាំ។

ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានចាត់វិធានាការដែលហាក់ដូចជាបង្ហាញពីការស្រុះស្រួលគ្នា ដោយការអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក នៅថ្ងៃចន្ទនេះ។ លោក ស៊ី បានបញ្ជូនលោក Han ឲ្យចូលរួមជំនួសលោក ជាកាយវិការនៃសុច្ឆន្ទៈ ពីព្រោះថា ប្រទេសចិនមានត្រឹមតែតំណាងជាឯកអគ្គរដ្ឋទូតរបស់ខ្លួនប៉ុណ្ណោះ នៅក្នុងពិធីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពី ២លើកកន្លងមក។

ក្នុងជំនួប កាលពីថ្ងៃអាទិត្យ ដោយនិយាយទៅកាន់លោក Musk ដែលត្រូវបានតែងតាំងដោយលោក Trump ឲ្យដឹកនាំស្ថាប័នមួយដែលមានគោលបំណងធ្វើឲ្យរដ្ឋាភិបាលអាមេរិកប្រសិទ្ធភាពជាងមុន លោក Han បានប្រាប់ថា លោក «ស្វាគមន៍ក្រុមហ៊ុន Tesla និងក្រុមហ៊ុនអាមេរិកផ្សេងទៀត» ដែលចូលរួមក្នុងអត្ថប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេសចិន និងរួមចំណែកដល់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm