អនុរដ្ឋមន្ត្រីការបរទេសតាលីបង់ អំពាវនាវឲ្យក្មេងស្រីៗបានចូលរៀនវិទ្យាល័យវិញ

2025/01/21 02:19:15 am        105

ដោយជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយដែលត្រូវបានរិះគន់ជាសាធារណៈយ៉ាងខ្លាំងក្លាបំផុត ដែលបានរួមចំណែកធ្វើឲ្យអ្នកកាន់អំណាចរបស់ប្រទេសស្ថិតក្នុងភាពឯកោ អនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់ក្រុមតាលីបង់ បានអំពាវនាវឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោកព្រមបើកសាលារៀន ដើម្បីឲ្យក្មេងស្រីៗអាហ្វហ្គានីស្ថានបានចូលរៀនវិញ។

អ្នកដែលពីមុនបានដឹកនាំក្រុមអ្នកចរចា នៅឯការិយាល័យនយោបាយរបស់ក្រុមតាលីបង់ ក្នុងទីក្រុងដូហា ប្រទេសកាតា មុនពេលកងកម្លាំងសហរដ្ឋអាមេរិកបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២០ គឺលោក Sher Mohammad Abbas Stanekzai បានលើកឡើងនៅក្នុងសុន្ទរកថាកាលពីចុងសប្តាហ៍កន្លងមកថា ការរឹតបន្តឹងលើក្មេងស្រីៗ និងការអប់រំរបស់ស្ត្រី គឺមិនស្របនឹងច្បាប់វិន័យ Sharia របស់សាសនាឥស្លាមទេ។

បើយោងតាមទូរទស្សន៍ក្នុងស្រុក Tolo ដោយសំដៅទៅលើឈ្មោះរបស់ក្រុមតាលីបង់ សម្រាប់ការគ្រប់គ្រងរបស់ខ្លួន លោកបាននិយាយថា៖ «យើងស្នើឲ្យមេដឹកនាំនៃប្រទេសអេមីរ៉ាតឥស្លាមបើកទ្វារឲ្យមានការអប់រំ»។ លោកបានបន្តថា៖ «នៅក្នុងយុគសម័យរបស់ព្យាការី Muhammad ទ្វារនៃចំណេះដឹង បានបើកចំហ សម្រាប់ទាំងបុរស និងស្ត្រី»។

ដោយសំដៅទៅលើចំនួនប្រជាជនជាស្ត្រីនៃប្រទេសអាហ្វហ្គានីស្ថាន លោកបានបន្ថែមថា៖ «សព្វថ្ងៃនេះ ក្នុងចំណោមប្រជាជន ៤០លាននាក់ យើងកំពុងធ្វើឲ្យមានភាពអយុត្តិធម៌ ចំពោះប្រជាជន ២០លាននាក់»។

ការអត្ថាធិប្បាយនេះ គឺស្ថិតក្នុងចំណោមការរិះគន់ជាសាធារណៈខ្លាំងក្លាបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសំណាក់មន្ត្រីតាលីបង់ ពាក់ព័ន្ធនឹងការបិទសាលា ដែលប្រភព និងមន្ត្រីការទូតរបស់តាលីបង់ បានប្រាប់សារព័ត៌មាន Reuters កាលពីមុនថា បម្រាមនេះត្រូវបានដាក់ដោយមេដឹកនាំសាសនាកំពូល លោក Haibatullah Akhundzada ទោះបីជាមានការមិនយល់ស្របផ្ទៃក្នុងខ្លះក៏ដោយ។

ក្រុមតាលីបង់បានប្រាប់ថា ពួកគេគោរពសិទ្ធិស្ត្រី ស្របតាមការពន្យល់នៃច្បាប់របស់សាសនាឥស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm