កម្ពុជាកំពុងសហការរៀបចំស្តង់ដារសម្ភារៈសំណង់ ដើម្បីឆ្លើយតបនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

2025/01/21 03:52:40 am        805

ភ្នំពេញ : វិទ្យាស្ថានស្តង់ដារកម្ពុជា បង្កើតកិច្ចសហប្រតិបត្តិការជាមួយសមាគមក្នុងនិងក្រៅស្រុក រួមគ្នាអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផល សម្ភារៈសំណង់ ក្នុងការចូលរួមទប់ស្កាត់នូវចំហេះដែលងាយឆាប់ឆេះ ដើម្បីឆ្លើយតបលើការអភិវឌ្ឍវិស័យសំណង់ និងការចូលរួមដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា

 ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើក ឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការូបរួមគ្នាអភិវឌ្ឍស្តង់ដារផ្នែកសុវត្ថិភាពអគ្គិភ័យ រវាងវិទ្យាស្ថាន ស្តង់ដារកម្ពុជា ISC សមាគមសុវត្ថិភាពអគ្គិភ័យកម្ពុជា CFSA និងសមាគមសុវត្ថិភាពអគ្គិភ័យនៅតំបន់ GHM នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥ នេះថា ជុំវិញការស្តង់ដារនៃវិស័យសំណង់នេះ វិទ្យាស្ថានស្តង់ដារកម្ពុជា បានអនុម័តមានចំនួន ៣៣ ស្តង់ដារ បច្ចុប្បន្ន ក្រុមប្រឹក្សាស្ដង់ដារជាតិកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង និងពិភាក្សា នូវក្នុងកម្រិតបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីអនុម័តយកស្តង់ ដារជាតិឱ្យបានកាន់តែច្រើន។

ចំណែកការចុះអនុស្សារណៈនេះវិញ, ឯកឧត្តម លើកឡើងបន្ថែមថា ចំពោះការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគ យល់គ្នា ជាមួយវិស័យឯកជននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីអនុវត្តស្តង់ដារសម្ភារៈសំណង់ដូចជា៖ ទ្វារ បង្អួច ពិដានជាដើម ក្នុងកិច្ចការពារនូវចំហេះ ទប់ទល់និងការងាយឆាប់ឆេះ ខណៈដែលពីមុនៗមក កម្ពុជាមិនដែលមានស្តង់ដារបែបនេះ ឡើយ ចំណែកការដាក់ចេញនូវស្តង់ដារបែបនេះ គឺជាការឆ្លើយតបទៅនិងការអភិវឌ្ឍវិស័យសំណង់ ដើម្បីចូលរួមទប់ស្កាត់នូវឆាប់ឆេះ ឱ្យបានជាអតិបរមា។

ជុំវិញបញ្ហានេះ, ឯកឧត្តម ចាន់ សូផា ក៏បានអំពាវនាវដល់អ្នកផ្គត់ផ្គង់សម្ភារៈសំណង់ អ្នកនាំចូល អ្នកផលិត និងអ្នកសាងសង់ សូម យកចិត្តលើបញ្ហាស្តង់ដារសម្ភារៈសំណង់ឡើងវិញ ខណៈដែលយើងបានកំពុងគិតគូររៀបចំស្តង់ដារទាំងនេះ ដើម្បីបម្រើជាប្រយោជន៍ លើការវាយតម្លៃ មិនថានាំចូល ឬការផលិតនៅក្នុងស្រុកនោះឡើយ។ ការចូលរួមគាំទ្រអនុវត្តតាមស្តង់ដារ គឺជាការចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការចូលរួមកាត់បន្ថយនូវការឆាបឆេះ និងក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា នៅក្នុង កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមអនុរដ្ឋលេខាធិការ និងមន្រ្តីនៅក្រោមឱវាទិ៍នៃវិទ្យាស្ថានស្តង់ដារកម្ពុជា និងរួមជាមួយតំណាងសមាគមទំាងពីរ គឺសមាគមក្នុងស្រុក និងសមាគមមកពីហុងកុង ដោយក្នុងនោះក៏បានធ្វើបទបង្ហាញ អំពីការអភិវឌ្ឍស្តង់ដារផ្នែកសុវត្ថិភាពអគ្គិភ័យ នេះផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm