UN៖ រថយន្តជំនួយជាង ៩០០គ្រឿង បានចូលទៅដល់តំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ

2025/01/21 05:19:00 pm        310

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា រថយន្តជំនួយចំនួន ៩១៥គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ ២០ មករា ដែលជាថ្ងៃទីពីរនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បន្ទាប់ពីសង្គ្រាមរយៈពេល ១៥ខែ។

OCHA បានដកស្រង់ព័ត៌មានពីអ៊ីស្រាអែល និងអ្នកធានាបទឈប់បាញ់ សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ខណៈកាលពីថ្ងៃអាទិត្យ អង្គការសហប្រជាជាតិនិយាយថា រថយន្តជំនួយប្រមាណ ៦៣០គ្រឿង បានចូលក្នុងតំបន់ប៉ាឡេស្ទីននេះ ជាមួយនឹងរថយន្តយ៉ាងហោចណាស់ ៣០០គ្រឿង នឹងទៅភាគខាងជើង ជាទីដែលអ្នកជំនាញបានព្រមានអំពីគ្រោះទុរ្ភិក្ស។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ តម្រូវឱ្យរថយន្តដឹកទំនិញចំនួន ៦០០គ្រឿង ត្រូវអនុញ្ញាតឱ្យចូលទៅហ្កាហ្សា ជារៀងរាល់ថ្ងៃនៃបទឈប់បាញ់ ៦សប្តាហ៍ដំបូង រួមទាំងរថយន្តជំនួយប្រេង ៥០គ្រឿង ដោយពាក់កណ្តាលនៃរថយន្តជំនួយចំនួន ៦០០គ្រឿងនោះ នឹងត្រូវបញ្ជូនទៅភាគខាងជើងនៃតំបន់ហ្កាហ្សា។

ទិន្នន័យពីទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីន UNRWA បង្ហាញថា រថយន្តជំនួយចំនួន ២.៨៩២ គ្រឿងបានចូលក្នុងតំបន់ហ្កាហ្សាក្នុងខែធ្នូ ខណៈជំនួយត្រូវបានទម្លាក់នៅខាងព្រំដែនហ្កាហ្សា បន្ទាប់មកត្រូវបានទទួលយកដោយអង្គការសហប្រជាជាតិ ហើយចែកចាយបន្តដល់អ្នករងគ្រោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm