ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ ណាហ្គាវើលដ៏ ដាក់គោលដៅខ្ពស់ជាងឆ្នាំមុន មុនជួបក្រសួងមហាផ្ទៃស្អែកនេះ

2025/01/21 05:47:43 pm        385

បន្ទាប់ពីភ្លាត់ធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ កាលពីរដូវកាលឆ្នាំ២០២៣/២៤ លោក ឃឹម បូរី គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានដាក់គោលដៅខ្ពស់ជាងឆ្នាំមុន ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ទោះបីត្រូវប្រឈមជាមួយក្រុមមានកម្រិតកាន់តែខ្ពស់ក៏ដោយ ។

ការលើកឡើងនេះ ស្របពេលក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺនេះ នឹងត្រូវប្រកួតបើកទំព័រដូវកាលថ្មីរបស់ខ្លួន ក្នុងពានសម្ដេចតេជោ-ថ្នាក់ជាតិ ដោយត្រូវជួបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ (ជើងទី១) នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។

លោក ឃឹម បូរី បានលើកឡើងថា ឆ្នាំនេះ ក្រុមនីមួយៗ មានការអភិវឌ្ឍកាន់តែខ្លាំង។ យ៉ាងណាលោកបង្ហាញពីការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ជាមួយគោលដៅធ្វើឲ្យបានល្អជាងឆ្នាំមុន ពោលគឺយ៉ាងហោចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ចំពោះការបង្កើតក្រុមលេងពានថ្នាក់ខេត្ត មកលេងពានថ្នាក់ជាតិកាន់តែច្រើន លោកយល់ថា ក៏ជារឿងល្អមួយ ទោះបីមានកម្រិតទាបជាងក្រុមសមាជិកលីគកំពូលកម្ពុជាក៏ដោយ ។

សូមរំឮកថា កាលពីរដូវកាលមុន ណាហ្គាវើលដ៏ បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួត ២ជើងចាញ់ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១០-១ ។ ចំពោះរដូវកាលថ្មីនេះ បន្ទាប់ពីត្រូវជួបក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ ពួកគេនឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលអតីតក្រុមជើងឯកឆ្នាំ២០១៤ នេះវិញ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ ៕

អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        66
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        94
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm