លោក Trump ចុះហត្ថលេខាលើក្រឹត្យ ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិក

2025/01/21 07:36:32 pm        410

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិក និងដាក់ឈ្មោះភ្នំ McKinley ឡើងវិញទៅជាភ្នំ Denali ក្នុងរដ្ឋអាឡាស្កា។ ក្រឹត្យដែលបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ លើកឡើងពី «ផលប្រយោជន៍ជាតិ» ដើម្បីលើកកម្ពស់បេតិកភណ្ឌរបស់សហរដ្ឋអាមេរិក និង «សាទរកេរ្តិ៍ដំណែលនៃវីរបុរសអាមេរិក»។

ក្រឹត្យនេះ ដាក់ទៅឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការសមស្របទាំងអស់ដើម្បីប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក ក្នុងខ្ពង់រាបបាតសមុទ្រទ្វីបអាមេរិក។ តំបន់នេះ ជាប់ព្រំប្រទល់នៅភាគឦសាន ភាគខាងជើង និងភាគពាយ័ព្យដោយរដ្ឋតិចសាស់ ល្វីស៊ាណា មីស៊ីស៊ីពី អាឡាបាម៉ា និងរដ្ឋហ្វ្ល័រីដា ហើយលាតសន្ធឹងដល់ព្រំប្រទល់សមុទ្រជាមួយប្រទេសម៉ិកស៊ិក និងគុយបា។

លោករដ្ឋមន្ត្រី មានរយៈពេលពេល៣០ថ្ងៃដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មានឈ្មោះភូមិសាស្ត្រ ជាមួយនឹងឈ្មោះថ្មីនេះ ដោយធានាថា រាល់ឯកសារយោងទាំងអស់ចំពោះឈូងសមុទ្រម៉ិកស៊ិក ត្រូវបានដាក់ជំនួស ដោយឈូងសមុទ្រអាមេរិកវិញ។

ក្រឹត្យរបស់លោក Trump បាននិយាយថា «តំបន់ដែលពីមុនត្រូវបានគេស្គាល់ថាជាឈូងសមុទ្រម៉ិកស៊ិក គឺជាទ្រព្យសម្បត្តិដ៏សំខាន់មួយសម្រាប់ប្រទេស ហើយនៅតែជាផ្នែកដែលមិនអាចបំបាត់បានរបស់អាមេរិក»។ «ដោយទទួលស្គាល់ធនធានសេដ្ឋកិច្ចមានភាពរីកចម្រើននេះ និងសារៈសំខាន់របស់វាចំពោះសេដ្ឋកិច្ចប្រទេស និងប្រជាជនរបស់យើង ខ្ញុំសូមណែនាំឲ្យគេប្តូរឈ្មោះជាផ្លូវការ ទៅជាឈូងសមុទ្រអាមេរិក»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm