ពលរដ្ឋអាមេរិករហូតដល់ ២៣៥ លាននាក់ ស្ថិតក្រោមហានិភ័យនៃព្យុះទឹកកក និងព្រិលដ៏កម្រ

2025/01/21 07:40:34 pm        298

ក្រុមអ្នកឧតុនិយមអាមេរិក បានព្រមានកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ប្រជាជនរហូតដល់ ២៣៥ លាននាក់នៅក្នុងតំបន់ផ្សេងៗរបស់សហរដ្ឋអាមេរិក ចាប់ពីឆ្នេរឈូងសមុទ្រដល់តំបន់ New England, Great Lakes និង Midwest កំពុងប្រឈមហានិភ័យនៃការដាច់ចរន្តអគ្គិសនី និងរំខានការធ្វើដំណើរដោយសារតែព្យុះរដូវរងាដ៏កម្រមួយដែលមានព្រិលធ្លាក់ខ្លាំង និងការផ្ទុះទឹកកក។ 

សម្រាប់ផ្នែកខ្លះនៃឈូងសមុទ្រភាគខាងលិច និងខាងជើង នេះអាចជាព្យុះព្រិល និងព្យុះទឹកកកដ៏ធំបំផុតក្នុងរយៈពេលជាង ១០០ ឆ្នាំ ហើយអាចជារឿងមួយដែលមនុស្សអាចចងចាំអស់ជាច្រើនទសវត្សរ៍ នេះបើយោងតាមស្ថាប័នតាមដានអាកាសធាតុ AccuWeather ជាគេហទំព័រអាមេរិកដែលផ្តល់ការព្យាករណ៍អាកាសធាតុ និងពេលវេលាជាក់ស្តែង នៃបច្ចុប្បន្នភាពអាកាសធាតុ។

លោក Jonathan Porter ប្រធានឧតុនិយម AccuWeather បាននិយាយថា នេះនឹងក្លាយជាព្យុះរដូវរងាដ៏កម្រ និងគ្រោះថ្នាក់ជាពិសេសនៅតាមបណ្តោយឆ្នេរឈូងសមុទ្រខាងលើ ដែលនឹងបណ្តាលឱ្យមានការរំខានជាខ្លាំង និងយូរអង្វែងក្នុងការធ្វើដំណើរ។

លោក Porter បានបន្ថែមថា បណ្តាញអគ្គិសនីនៅភាគកណ្តាល និងភាគខាងកើតរបស់សហរដ្ឋអាមេរិក អាចត្រូវបានប៉ះពាល់ធ្ងន់ធ្ងរ នៅពេលមនុស្សរាប់រយលាននាក់ត្រូវការកម្ដៅខ្លួន។

ទីក្រុងធំៗជាច្រើននៅភាគខាងត្បូងសហរដ្ឋអាមេរិក រួមទាំង ទីក្រុង Austinរដ្ឋ Texas ទីក្រុង New Orleans រដ្ឋ ល្វីស៊ីណា (Louisiana) ទីក្រុង Biloxi រដ្ឋ Mississippi ទីក្រុង Mobile រដ្ឋ Alabama ទីក្រុង Savannah រដ្ឋ ចចា (Georgia)និងទីក្រុង Jacksonville រដ្ឋ Florida ត្រូវគេរំពឹងថានឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm