សម្តេចមហាមន្ត្រី គុយ សុផល ចុះពិនិត្យប្រឡាយទឹក និងតំបន់ធ្វើស្រែបានពី២ទៅ៣ដងក្នុង១ឆ្នាំ ក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌

2025/01/21 09:44:07 pm        133

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ,ឯកឧត្តមជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកឃុំ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត គណៈអភិបាលស្រុកបរិបូណ៌ បានអញ្ជើញចុះពិនិត្យប្រឡាយទឹក តំបន់ធ្វើស្រែបានពី២ទៅ៣ដងក្នុង១ឆ្នាំ និងជួបសួរសុខទុក្ខប្រជាកសិករនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីអោយដឹងពីតំរូវការរបស់ប្រជាកសិករក្នុងរដូវប្រាំងឆ្នាំនេះ។

 ក្រោយពីការសាកសួរសុខទុក្ខប្រជាកសិករនៅក្នុងឃុំអញ្ចាញរូង សម្តេចមហាមន្ត្រី គុយ សុផល បានណែនាំដល់អាជ្ញាធរឃុំស្រុកខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុមការងារទាំងអស់ អោយពិនិត្យមើលស្រូវប្រជាកសិករ ប្រឡាយទឹក និងត្រូវជួយជាបន្ទាន់ប្រសិនបើបងប្អូនមានតំរូវការចាំបាច់ ដូចជាខ្វះខាតទឹកស្រោចស្រពផលស្រូវ ជាពិសេសត្រូវត្រៀមប្រភពទឹក និងប្រឡាយនាំទឹក ដើម្បីអោយស្រូវប្រជាកសិករទទួលបានទឹកគ្រប់គ្រាន់។ ម្យ៉ាងទៀតសម្តេច បានសំណូមពរដល់ប្រជាកសិករទាងអស់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវស្តាប់ការណែនាំរបស់មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក ដើម្បីជៀសវាងលការខាតបង់ថវិកាក្នុងការបង្កបង្កើនផលស្រូវដោយមិនមានទឹកស្រោចស្រពគ្រប់គ្រាន់ ព្រោះកន្លែងខ្លះគេអោយធ្វើបានតែម្តង កន្លែងខ្លះអោយធ្វើ២ដង និងខ្លះទៀតអាចធ្វើបានដល់៣ដងក្នុង១ឆ្នាំ ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោតយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន និងកំពុងជំរុញបន្ថែមនូវការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ នៅគ្រប់ទីកន្លែង ដើម្បីអោយមានទឹកគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលស្រូវ។

 ប្រជាកសិករនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ បានថ្លែងថា៖ ស្រូវប្រាំងរបស់ពួកគាត់បានធ្វើនេះ មិនទាន់ជួបបញ្ហាខ្វះទឹកស្រោចស្រពនៅឡើយទេ ព្រោះប្រព័ន្ធធារាសាស្ត្រលំហាច នៅមានទឹកទ្រទ្រង់ការស្រោចស្រពបាននៅឡើយ។ ដោយឡែកតំបន់ដែលពួកគាត់បានធ្វើស្រែប្រាំងនេះ គឺនៅជិតប្រព័ន្ធធារាសាស្ត្រលំហាច ដែលអាចធ្វើបានពី២ទៅ៣ដងក្នុង១ឆ្នាំ។ ប្រជាកសិករបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចមហាមន្ត្រី គុយ សុផល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបរិបូណ៌ ដែលសម្តេចទាំងអស់បានខិតខំជួយប្រជាកសិករពីធ្វើស្រែតាមទម្លាប់ មកធ្វើស្រែបានពី២ទៅ៣ដងបែបនេះ និងនាំអោយជីវភាពប្រជាកសិករបានធូធារជាលំដាប់៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        148
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm