ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro កាលពីថ្ងៃច័ន្ទ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅក្នុងតំបន់ Catatumbo ភាគឦសាន។
លោក Petro បានធ្វើសេចក្តីប្រកាស ដោយលើកឡើងពីវិបត្តិមនុស្សធម៌ បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះដោយទ័ពព្រៃនៃកងទ័ពរំដោះជាតិ (ELN) ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៨០នាក់ស្លាប់ និង១១.០០០នាក់ ភៀសខ្លួន។
ដោយថ្កោលទោសការវាយប្រហាររសប់ក្រុមទ័ពព្រៃ លោកបាននិយាយថាទ័ពព្រៃនៃកងទ័ពរំដោះជាតិ (ELN) បានក្លាយជាក្រុមប្រដាប់អាវុធ កាន់តែជ្រៀតចូលមកដោយការជួញដូរគ្រឿងញៀន និងវប្បធម៌យោធាប៉ារ៉ា។
ទន្ទឹមនឹងនេះ កងកម្លាំងប្រដាប់អាវុធនៅតែបន្តធ្វើការដើម្បីជួយសង្គ្រោះជនស៊ីវិល ដែលត្រូវបានគំរាមកំហែងដោយទ័ពព្រៃ ELN នៅក្នុងក្រុងមួយចំនួន។
ការិយាល័យរដ្ឋបាលផ្លូវការ បានអំពាវនាវដល់ទ័ពព្រៃនៃកងទ័ពរំដោះជាតិ (ELN) និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍នៃអ្នកប្រឆាំងនៅប្រទេសកូឡុំប៊ី ដែលកំពុងប្រយុទ្ធក្នុងតំបន់ ឲ្យបើកទីតាំងមនុស្សធម៌ ដែលអនុញ្ញាតឱ្យពលរដ្ឋចាកចេញពីសហគមន៍ងាយរងគ្រោះ និងឲ្យអាជ្ញាធរប្រមូលយកសាកសព ដើម្បីកំណត់អត្តសញ្ញាណពេញលេញ។