Bruno Fernandes និង Ronaldo មិន​សប្បាយ​ចិត្តនឹង​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer

2021/11/09 10:48:49 am        96

​បាល់ទាត់៖ ​ការដឹកនាំ​របស់ Ole Gunnar Solskjaer នៅ​ក្រុម​បិសាច​ក្រហម Manchester United កាន់តែ​រង​សំពាធ​ខ្លាំងបន្ទាប់​លទ្ធផល​ដែល​ទទួលបាន​កាន់តែ​យ៉ាប់​ទៅៗ​។ ​បរាជ័យ ២-០ ក្រោម​ថ្វីដៃ​ក្រុម​ក្បែ​រខាង Manchester City បានបង្ហាញ​ពី​រូបភាព​ដ៏​អាក្រក់​មួយ​នៃ​ទំរង់​លេង​ ដែលមាន​ក្រុម​តែ​ម្ខាង​គ្របដណ្តប់​ស្ទើ​រតែ​ទាំងស្រុង​។

​​Manchester City បាន​បំបែក​កំណត់ត្រា​បញ្ជូន​បាល់​បាន​ច្រើន​បំផុត​ក្នុង​ ១​ប្រកួត​ដែល​សរុប​ដល់​ទៅ ៧៥៣បាល់​បញ្ជូន​ក្នុង​រយៈពេល ៩០នាទី​ជាមួយ​ស្ថិតិ​គ្រប់គ្រង​បាល់​ដល់​ទៅ ៦៧%​។​ ​ក្រុម​របស់​លោក Pep Guardiola មានឱកាស​ស៊ុត​ដល់​ទៅ ១៦លើក ៥​លើក​ចំ​គោល​ដៅ​ ខណៈ Manchester United មានឱកាស​តែ ៥​លើក​ស៊ុត​ចំ​គោលដៅ​តែ ១​លើក​គត់​។ ​​បន្ទាប់ពី​បរាជ័យ ៥-០ ក្រោម​ថ្វី​ជើង Liverpool និង ២-០ ចាញ់ Manchester City លើក​នេះ​បានបង្ហាញ​ច្បាស់​ថា ​គុណភាព​របស់ Manchester United នៅពេល​ជួប​ក្រុម​ខ្លាំង​ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​ថា ​ក្រុម​របស់លោក Ole Gunnar Solskjaer មិនមែនជា​ដៃគូ ហើយ​អ្នកគាំទ្រ​គ្រប់គ្នា​ក៏​យល់ច្បាស់​ដែរ​ថា ​ជា​ពេលវេលា​ដែល​ត្រូវ​ផ្លាស់ប្តូរ​។​ ​​នៅពេលនេះ​កីឡាករ​កំពូល​របស់​ក្លិប​ទាំងពីរ​នាក់​រួមមាន Bruno Fernandes និង Cristiano Ronaldo បាន​បញ្ចេញ​អារម្មណ៍​បាត់បង់​ទំនុកចិត្ត​លើការដឹកនាំ​បច្ចុប្បន្ន​របស់​ក្រុម នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Daily Mail​។​

​​Bruno Fernandes ជា​កីឡាករ​ម្នាក់​ដែលមាន​អារម្មណ៍​ហាក់​មិន​ទទួលបាន​ ការធ្វើការ​ផ្ទាល់​ជិតស្និត​ជាមួយ​អ្នកចាត់ការ​បច្ចុប្បន្ន​លោក Solskjaer ខណៈ Cristiano Ronaldo បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​ការធ្លាក់ចុះ នៃ​ស្តង់ដារ​របស់​ក្លិប​បើ​ប្រៀបធៀប​នឹង​កាល​កាលពី ១២ឆ្នាំមុន​ដែល​គេ​បាន​ចាកចេញ​។ ​​Manchester United បាន​ធ្លាក់​ទៅដល់​លេខ ៦ ក្នុង​តារាង​ក្រោយ​លេង​បាន ១១ប្រកួត​ឈ្នះ ៥ប្រកួត​ប៉ុណ្ណោះ​ក្រៅពីនោះ​មាន​ស្មើ២ ចាញ់៤ មាន​ត្រឹម ១៧ពិន្ទុ​តាម​ពីក្រោយ Chelsea ដែលជា​ក្រុម​នាំមុខ​ដល់​ទៅ ៩ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm