បញ្ហាប្រឈម នៅហ្កាហ្សា កើនឡើង ទោះចំណាប់ថ្នូរ និងអ្នកទោសមានសេរីភាពក៏ដោយ

2025/01/21 11:05:25 pm        44

បទឈប់បាញ់ នៅតំបន់ហ្កាហ្សា បានឈានចូលដល់ថ្ងៃទី២ ហើយ ដោយរថយន្តជំនួយរាប់រយគ្រឿងអាចចូលដោយមិនមានការរារាំងទៅក្នុងដែនដីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម បន្ទាប់ពីមានការដោះដូរជាលើកដំបូង រវាងចំណាប់ថ្នូរ និងអ្នកទោស ។

ប៉ុន្តែអ្វីដែលនឹងកើតមាននាពេលបន្ទាប់ គឺមិនមានភាពច្បាស់លាស់ប្រាកដប្រជានោះឡើយ។ រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរងគ្រោះដោយសារកិច្ចព្រមព្រៀងគាំទ្រដោយសហរដ្ឋអាមេរិក ដោយទី១ សមាជិកគណៈរដ្ឋមន្ត្រីស្តាំនិយមជ្រុល បានដកក្រុមរបស់ខ្លួនចេញពីរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាច ដើម្បីជាការតវ៉ា។ ទី២ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បានប្តេជ្ញាថា នឹងធ្វើដូច្នេះដែរ ប្រសិនបើសង្រ្គាមរយៈពេល ១៥ខែ ប្រឆាំងនឹងក្រុមហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់ មិនចាប់ផ្តើមឡើងវិញក្នុងរយៈពេល ៦សប្តាហ៍នោះទេ។ ការធ្វើបែបនោះអាចធ្វើឲ្យរដ្ឋាភិបាលមានសំឡេងភាគតិច។

នៅតំបន់ហ្កាហ្សាឯណេះវិញ សំណួរថា តើអ្នកណាដែលនឹងគ្រប់គ្រងដែនដីមានប្រជាជន ២,២លាននាក់ និងដែលត្រូវត្រួតពិនិត្យកិច្ចប្រឹងប្រែងកសាងឡើងវិញនោះ មិនត្រូវបានដោះស្រាយនោះ។ ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលមានពាក់ស្រោមមុខ និងប្រដាប់ដោយអាវុធ បាននាំគ្នាចេញមកពេញដងផ្លូវ បន្ទាប់ពីបទឈប់បាញ់ត្រូវបានអះអាង ដើម្បីបង្ហាញថា ពួកគេមិនបរាជ័យឡើយ។

ទន្ទឹមនឹងនេះ អាជ្ញាធរប៉ាឡេស្ទីន (PA) ដែលគ្រប់គ្រងផ្នែកនៃតំបន់ West Bank ប៉ុន្តែត្រូវបានរុញចេញជាផ្លូវការពីតំបន់ហ្កាហ្សាដោយក្រុមហាម៉ាស ក្នុងឆ្នាំ២០០៧ លើកឡើងថា ខ្លួនជាអ្នកទទួលខុសត្រូវ ដោយបានចេញវីដេអូបង្ហាញពីក្រុមដែលធ្វើប្រតិបត្តិការឈូសឆាយ និងណែនាំធនាគារឲ្យដំណើរការសេវាកម្មឡើងវិញ។

តែយ៉ាងណាក្ដី អ៊ីស្រាអែល បានប្រាប់ថា ទាំងក្រុមហាម៉ាស និង PA នឹងមិនត្រូវបានអនុញ្ញាតឲ្យគ្រប់គ្រងតំបន់ហ្កាហ្សានោះឡើយ បើទោះជាខ្លួនមិនបាននិយាយថា នរណានឹងជាអ្នកគ្រប់គ្រងក៏ដោយ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm