ក្រុមហ៊ុនក្នុងស្រុក រំពឹងទំនិញនាំចេញទៅអូស្រ្តាលី នឹងមានកំណើននាពេលខាងមុខ

2021/11/09 05:55:10 pm        494

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យនាំចេញនៅកម្ពុជា មានសុទិដ្ឋិនិយមថា ការនាំចេញទំនិញពីទៅកាន់ប្រទេសអូស្រ្តាលី ជាពិសេសស្រូវអង្ករ នឹងមានកំណើនឡើងវិញ ក្រោយវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ មានសភាពធូរស្រាល និងបញ្ចប់នាពេលអនាគត។ ជាពិសេស ការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៨វិច្ឆិកា ម្សិលមិញនេះ មាន​ប្រសាសន៍​ប្រាប់ទូរទស្សន៍ព័ត៌មានប៊ីធីវីថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីក្រសួងការបរទេស​ និង​រដ្ឋ​មន្រ្តី​ក្រសួងកិច្ចការនារីរបស់អូស្រ្តាលី ​លោក​យល់ថា ទំនាក់ទំនង​ពាណិជ្ជម្ម និងការវិនិយោគ​ជាមួយ​អូស្រ្តាលី ​នឹង​មាន​ផល​វិជ្ជមាន​ល្អប្រសើរ ជំរុញឲ្យ​មាន​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម និង​ការនាំចេញកាន់តែ​ទៅមុខថែម​ទៀត ​ហើយនេះ​ជា​អ្វីដែល​យើង​សិក្សា​ស្រាវជ្រាវ​អំពីតម្រូវការអូស្រ្តាលីបន្ថែម​ ដែល​មានសក្តានុពលសម្រាប់កសិផល មិន​ថា​តែ​អង្ករទេ។

ពាក់ព័ន្ធ​ការនាំអង្ករចេញទៅទីផ្សារអន្តរជាតិ ​ក៏ដូចជា​ប្រទេសអូស្រ្តាលីបច្ចុប្បន្ន លោកឧកញ៉ា​បាន​អះអាងថា ក្រៅពីជួបបញ្ហានូវវិបត្តិកូវីដ១៩​ ក្នុងវិស័យដឹកជញ្ជូន​ក៏នៅតែមានបញ្ហាប្រឈមដែរ ដោយ​សារប្រទេសមួយៗ មាននីតិវិធី​ប្រព័ន្ធ​នៃការអនុវត្តភូមភាគ​អនាម័យ, ប្រព័ន្ធនៃការគ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារខុសៗគ្នា។ ​ចំពោះទីផ្សារអូស្រ្តាលី​ កម្ពុជា​ទើបនាំចូលបាន​ប្រមាណ​ជាង​១​ឆ្នាំទេ ។

គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាធ្វើការនាំចេញស្រូវអង្ករទៅទីផ្សារអន្តរជាតិ មាន​ចំនួនជាង ៤៦ម៉ឺន​តោន​ ក្នុងនោះ​ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី​ចំនួនជាង ៨ ២០០តោន។ ដោយឡែក​ ក្នុងរយៈពេល១ឆ្នាំពេញ ​នៃ២០២០ ការនាំចេញស្រូវអង្ករទៅអូស្រ្តាលី​មាន​បរិមាណ​សរុបជាង ២ម៉ឺន ៧ពាន់តោន កើនឡើងជាង​ ៤ពាន់តោន បើធៀបនឹងឆ្នាំ២០១៩ មាន​ចំនួន​សរុបជាង ២ម៉ឺន ៣ពាន់តោន។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវរដ្ឋមន្រ្តីក្រសួងការបរទេស និង​រដ្ឋមន្រ្តីក្រសួងកិច្ចការនារី​របស់​អូស្រ្តាលី​ មានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ​ក្នុង​គោលបំណងពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី ​និង​ពហុភាគីជាមួយកម្ពុជា ឲ្យកាន់​តែល្អប្រសើបន្ថែមទៀត ​ដើម្បី​គុណប្រយោជន៍របស់ប្រជាជន​ និងប្រទេសទំាង​ពីរ។ ក្នុងអំឡុងស្នាក់នៅកម្ពុជា ២ថ្ងៃនេះ លោកជំទាវបាន​ទទួលជួបពិភាក្សាការងារជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​ជួបជាមួយប្រមុខការទូតកម្ពុជា ​និងជំនួបទ្វេភាគីជាមួយលោកជំទាវ អ៊ឹង គន្ថាផាវី ​រដ្ឋមន្រ្កី​ក្រសួង​កិច្ច​ការ​នារីផងដែរ៕

អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm