មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យការបង្កបង្កើនផលស្រូវរដូវប្រាំង និងរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តឧត្តរមានជ័យ

2025/01/22 12:08:58 am        360

ឧត្តរមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានចុះពិនិត្យការបង្កបង្កើនផលស្រូវរដូវប្រាំង និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងឃុំជើងទៀន និងឃុំចុងកាល់ ស្រុកចុងកាល់ និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២០ ខែមករា ម្សិលមិញនេះ។

ក្នុងឱកាសចុះពិនិត្យនោះដែរឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយប្រជាកសិករ នៅភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់ ដោយបានដាំដុះស្រូវរដូវប្រាំង សរុបចំនួន ៣៧៧ហិកតា ស្មើនឹង ៨៩គ្រួសារ លើប្រភេទពូជស្រូវ OM៥៤៥១។ និងជួបជាមួយប្រជាកសិករនៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ដោយបានដំាដុះស្រូវរដូវប្រាំងសរុបចំនួន ៤៥៨ហិកតា ស្មើនឹង១៩០គ្រួសារ លើប្រភេទពូជស្រូវ OM៥៤៥១ ចំនួន ៣៣២ហិកតា និងស្រូវដំណើប IR៤៦២៥ ចំនួន ១២៦ហិកតា។

ប្រជាកសិករ បានលើកឡើងថា នាពេលកន្លងមក ពួកគាត់ជួបប្រទះបញ្ហាខ្វះខាតទឹក​ក្នុងការ​ដាំដុះស្រូវប្រាំង ក៏ប៉ុន្តែដោយមានកិច្ចអន្តរាគមន៍ពីរដ្ឋបាលខេត្ត និងសហការរវាងមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក បានកាយបើកផ្លូវទឹក ដើម្បីបង្ហូរទឹកចូលក្នុងអាងស្តុកទឹកបន្ថែម។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ មន្ទីរកសិកម្ម និងអភិបាលស្រុក បានឧបត្ថម្ភ​ប្រេងម៉ាស៊ូតក្នុង១នាក់ ចំនួន១០០លីត្រ ដើម្បីឱ្យសហគមន៍ប្រើប្រាស់ទឹក ត្រៀមបូមទឹកបង្ហូរចូល​ក្នុងអាង និងបើកទ្វារទឹកបង្ហូរចូលតាមប្រឡាយ ហើយបន្តបូមចូលទៅក្នុងស្រែរបស់​ប្រជាកសិករ​ផងដែរ។ 

តាមរយៈការសំណូមពរពីប្រជាកសិករ ឯកឧត្តមអនុរដ្ឋលេខាធិការបានឧបត្ថម្ភថវិកាចំនួន ១លានរៀល​បន្ថែមទៀត ​ដើម្បីទិញលូដាក់កាត់ផ្លូវ ​ដើម្បីបង្ហូរទឹកចូលក្នុងស្រែចំនួន៦កន្លែង និងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ពួកគាត់នៅភូមិឆ្កែស្រែងផងដែរ។

ទន្ទឹមនឹងនេះ ​ប្រជាកសិករទាំងនោះ​ បានបង្ហាញការសប្បាយរីករាយ ដោយសារនៅក្នុងភូមិ​សាស្ត្រទាំង​អស់​នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែប្រាំង តាមរយៈការគាំទ្រ ទាំងការងារសម្របសម្រួល និងបច្ចេកទេស ពីមន្ទីរកសិកម្មខេត្ត ការិយាល័យកសិកម្មស្រុក និងមន្ត្រីកសិកម្មឃុំ។ ​អ្វីដែលគួរឱ្យកត់​សម្គាល់ ប្រជាកសិករ​ក៏បានចាប់អារម្មណ៌ចង់ស្វែងយល់បន្ថែមពីការកសាង និងចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើម និងទទួលបានផលចំណេញផងដែរ។

លើសពីនេះ ប្រជាកសិករ ទទួលស្គាល់នូវបញ្ហានៃការធ្លាក់ថ្លៃស្រូវរដូវប្រាំង បើធៀបទៅនឹងឆ្នាំមុនៗ ប៉ុន្តែតម្លៃស្រូវបច្ចុប្បន្នក្នុងរង្វង់៨០០រៀលនេះ នៅតែធ្វើឱ្យពួកគាត់អាចទទួលបានផល​ចំណេញ​ខ្លះដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបន្តជួបពិភាក្សាជាមួយម្ចាស់រោងម៉ាស៊ីនកិន​ស្រូវរបស់លោក អេង សួរ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ដែលរោងម៉ាស៊ីននេះ អាចស្តុកស្រូវបានចំនួន ១០ ០០០ តោន កិនបាន ៥តោន/ម៉ោង សម្ងួតបាន ១៥០តោន/ថ្ងៃ។មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់រោងម៉ាស៊ីនមានទទួលទិញស្រូវនាងខុន ចំនួន ៥ ០០០ ទៅ ៦ ០០០តោន/ឆ្នាំ និងកំពុងសាងសង់ឃ្លំាំស្តុកស្រូវបន្ថែមទៀត ដែលមានលទ្ធភាពអាចស្តុកទុក​ស្រូវបានចំនួន ២ ០០០តោន។

ក្នុងការជួបពិភាក្សានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានសំណូមពរស្នើដល់ក្រសួង និងមន្ទីរកសិកម្មខេត្ត ជួយផ្សព្វផ្សាយដល់កសិករគួរផលិតស្រូវប្រភេទពូជរបស់ខ្មែរ។ ឆ្លើយតបនឹងសំណើរនេះ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងកសិកម្មបាន​នឹង​កំពុងយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយជូនប្រជាកសិករតាមរយៈផេករបស់ក្រសួង និងចាត់​ឱ្យមន្ត្រីកសិកម្មនៅតាមខេត្ត ស្រុក និងឃុំចុះផ្សព្វផ្សាយជូនប្រជាកសិករយ៉ាងផុសផុល ហើយឯកឧត្តម​ក៏បានលើកទឹកចិត្ត និងស្នើដល់ម្ចាស់រោងម៉ាស៊ីន បន្តជួយប្រមូលទិញស្រូវ​ប្រជាកសិករតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ។

គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងទូទាំងខេត្តឧត្តរមានជ័យ បានចំនួនសរុប១ ៣៥១ ហិកតា ស្មើនឹង២១៧.៩០% នៃផែនការប្រចាំឆ្នាំចំនួន៦២០ហិកតា ស្មើនឹង៤៨៦គ្រួសារ ក្នុងនោះរួមមាន មានពូជ OM៥៤៥១, ស្រង៉ែ និងចំប៉ីស៧០ ដំណើប IR៤៦២៥ និងសែនក្រអូប០១៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm