ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា រដ្ឋាភិ បាលចំាផ្ទះអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក បានដោះដូរអ្នកទោសគ្នា។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងថា៖«បន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយនិងប្រកបដោយផលិតភាព រវាងអាហ្វហ្គានីស្ថាននិងសហរដ្ឋអាមេរិក អ្នកជាប់ឃុំអាហ្វហ្គានីស្ថានលោក Khan Mohammad ត្រូវបានដោះលែងពីមន្ទីរឃុំឃាំង ហើយត្រូវបានបញ្ជូនទៅប្រទេសនេះ ជាថ្នូរនឹងពលរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា លោក Mohammad ត្រូវបានចាប់ខ្លួនជិតពីរទសវត្សរ៍ នៅក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលលោក កំពុងជាប់ពន្ធនាគារអស់មួយជីវិត ដែលបានទទួលពីតុលាការសហរដ្ឋអាមេរិក ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
រដ្ឋាភិបាលចាត់ទុកការដោះដូរនេះថា ជាការបង្ហាញជាវិជ្ជមាននៃការដោះស្រាយបញ្ហាប្រឈម តាមរយៈការសន្ទនា និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្តរបស់កាតា សម្រាប់ការរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។