ការចែកចាយជំនួយ UNRWA ចាប់ផ្តើមនៅទីក្រុង Khan Younis នៅថ្ងៃទី ៣នៃបទឈប់បាញ់ហ្កាហ្សា

2025/01/22 02:15:21 am        54

 នៅថ្ងៃអង្គារនេះ ជនប៉ាឡេស្ទីនបានតម្រង់ជួរទទួលការផ្គត់ផ្គង់ជំនួយដែលត្រូវបានចែកចាយដោយមជ្ឈមណ្ឌលទីភ្នាក់ងារការងារជំនួយអង្គការសហប្រជាជាតិ(UNRWA) នៅទីក្រុង Khan Younis ស្ថិតក្នុងតំបន់ហ្កាហ្សា ។

 ស្របពេលដែលពួកគេម្នាក់ៗ រង់ចាំទទួលប្រអប់ការផ្គត់ផ្គង់ស្បៀងអាហារ ពលរដ្ឋហ្កាហ្សា និយាយថា ពួកគេមានសង្ឃឹមឡើងវិញ ពេលបទឈប់បាញ់ចូលជាធរមាន ហើយពួកគេសូមអំពាវនាវឲ្យមានជំនួយបន្ថែមទៀតសម្រាប់តំបន់ហ្កាហ្សា ។

 លោក Abu គឺជាពលរដ្ឋហ្កាហ្សាមួយរូបនិយាយថា អ្វីៗចាប់ផ្តើមល្អប្រសើរខ្លះវិញហើយ ពេលដែលបទឈប់បាញ់ចាប់ផ្តើម ។ ពួកយើងសង្ឃឺមថា ពិភពលោកទាំងអស់នឹងឈរខាង UNRWA ។

 ខណៈពេលនោះដែរ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA)និយាយថា រថយន្តដឹកជំនួយ ៩១៥គ្រឿង បានចូលក្នុងតំបន់ហ្កាហ្សាស្រ្ទីបកាលពីថ្ងៃចន្ទ នៅថ្ងៃទី ២នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្រោយសង្រ្គាមរយៈពេល ១៥ខែ ។

 កាលពីថ្ងៃអាទិត្យ UN បាននិយាយថា រថយន្តដឹកជំនួយប្រហែល ៦៣០គ្រឿង បានចូលដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ក្នុងនោះរថយន្តយ៉ាងហោច ៣០០គ្រឿង បានធ្វើដំណើរទៅកាន់តំបន់ភាគខាងជើង ជាទីដែលក្រុមអ្នកជំនាញព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្ស ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm