កុមារ​ ២៦​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​សាលារៀន​នៅ​ប្រទេស​នី​ហ្ស៊េ

2021/11/09 06:05:23 pm        353

​​នី​ហ្ស៊េ៖ កុមារ​យ៉ាងហោចណាស់​ ២៦​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៥ និង ​៦​ឆ្នាំ​ត្រូវ​បាន​ភ្លើង​ឆេះ​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ នៅ​ពេល​ថ្នាក់រៀន​របស់​ពួកគេ​ដែល​បាន​សាង​សង់​ឡើង​ពី​ចំបើង និង​ឈើ​បាន​ឆេះ​នៅ​ក្នុង​ប្រទេស​នី​ហ្ស៊េ​ភាគ​ខាង​ត្បូង ​រយៈពេល​ ៧​ខែ​បន្ទាប់ពី​សោកនាដកម្ម​ស្រដៀង​គ្នា​នៅ​ក្នុង​រដ្ឋធានី​ Niamey​។​

​លោក Chaibou Aboubacar អភិបាលក្រុង Maradi បាន​និយាយ​ថា ឥឡូវនេះ​យើង​មាន​អ្នក​ស្លាប់​ចំនួន ២៦​នាក់ និង ១៣​នាក់​បាន​រង​របួស​ក្នុង​នោះ​មាន ៤​នាក់​របួសធ្ងន់។​ ប្រទេស​នី​ហ្ស៊េ​ដែល​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​ពិភពលោក បាន​ព្យាយាម​ជួសជុល​កង្វះខាតអគារសិក្សាដោយ​សាងសង់​ចំបើង និង​ឈើ​រាប់ពាន់សម្រាប់​ធ្វើជា​បន្ទប់រៀន ដោយពេល​ខ្លះ​ក្មេងៗ​អង្គុយ​នៅ​លើ​ដី​។​ ​អគ្គិភ័យ​នៅ​ក្នុង​ថ្នាក់ដែល​ងាយ​ឆេះ​ខ្លាំង​គឺជា​រឿង​ធម្មតា ប៉ុន្តែ​កម្រ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ និង​របួស​ណាស់​។ ការ​កាន់ទុក្ខ​រយៈពេល​ ៣​ថ្ងៃ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​តំបន់ Maradi ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​។​ គួរ​រម្លឹក​ថា កាលពី​ខែ​មេសា​កន្លងទៅ​មាន​កុមារ​ចំនួន ២០​នាក់​ត្រូវ​បាន​ឆេះស្លាប់​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​សាលា​នៅ​ក្នុង​សង្កាត់​មួយ​ក្នុង​រដ្ឋធានី Niamey៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm