ក្មេងៗប៉ាឡេស្ទីន នាំគ្នាជញ្ជូនរបស់របរឆ្លងកាត់តំបន់ហ្កាហ្សា ពេលបទឈប់បាញ់ចូលជាធរមាន

2025/01/22 02:59:13 am        103

ក្មេងៗត្រូវបានគេមើលឃើញជញ្ជូនរបស់របររបស់ពួកគេដើរឆ្លងកាត់ផ្លូវធូលីនៅទីក្រុងហ្កាហ្ស ពេលដែលបទឈប់បាញ់តំបន់ហ្កាហ្សាចូលជាធរមាន ។

នៅតំបន់ភាគខាងជើងដែនដីបិទច្រកមួយនេះ ជាទីដែលតំបន់មួយចំនួនធ្លាប់រងការវាយប្រហារខ្លាំងក្លាបំផុតពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល និងសង្រ្គាមជាមួយក្រុមហាម៉ាស់កើតឡើងនោះ ពលរដ្ឋត្រូវបានគេមើលឃើញដើរឆ្លងកាត់ផ្លូវធូលី ពោពេញដោយបេតុងបាក់បែក និងចម្រឹងដែក ។

ដោយសារលទ្ធផលនៃជម្លោះស្លាប់មនុស្ស ឬរងរបួសដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្មេងៗនៅក្នុងគ្រួសារជាច្រើន ត្រូវទួលរែកបន្ទុកកាន់តែធ្ងន់ជាងមុន ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមាន ក្រោយពន្យាពេលជិត ៣ម៉ោងនេះ នឹងផ្អាកសង្រ្គាមដែលនាំឲ្យមានការផ្លាស់ប្តូរនយោបាយដ៏រង្គោះរង្គើរនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយនិងផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋ ២,៣លាននាក់នៅក្នុងតំបន់ហ្កាហ្សា ដែលភាគច្រើននៃពួកគេ បានជម្លៀសខ្លួនជាច្រើនលើកច្រើនសារ ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៤៧.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែល ហើយពលរដ្ឋស្ទើតែទាំងស្រុង ២,៣លាននាក់នៅតំបន់ហ្កាហ្សា គ្មានផ្ទះសម្បែងរស់នៅ ។ ចំណែកឯទាហានអ៊ីស្រាអែលប្រហែល ៤០០នាក់ បានស្លាប់ផងដែរ ។

បទឈប់បាញ់នេះ បានអំពាវនាវឲ្យបញ្ឈប់សង្រ្គាម ជំនួយត្រូវតែបញ្ជូនចូលទៅក្នុងតំបន់ហ្កាហ្សា ហើយចំណាប់ថ្នូរ ៣៣នាក់ ក្នុងចំណោមចំណាប់ថ្នូរជិត ១០០នាក់ ត្រូវតែដោះលែងឲ្យមានសេរីភាពក្នុងដំណាក់កាលដំបូងមានរយៈពេល ៦សប្តាហ៍ ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនជិត ២ពាន់នាក់ ដែលឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm