លោក Xi និងលោក Putin ពិភាក្សាគ្នាពីទំនាក់ទំនងជាមួយលោក Trump រឿងអ៊ុយក្រែន និងកោះតៃវ៉ាន់

2025/01/22 04:01:04 pm        178

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping បានពិភាក្សាគ្នាកាលពីថ្ងៃអង្គារ (២១ មករា) អំពីមធ្យោបាយកសាងទំនាក់ទំនងជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន រួមទាំងការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ទីក្រុងមូស្គូ ចំពោះជំហររបស់ទីក្រុងប៉េកាំង លើកោះតៃវ៉ាន់។

លោក Xi និងលោក Putin បានពិភាក្សាគ្នាតាមវីដេអូរយៈពេល ១ម៉ោង ៣៥នាទី បន្ទាប់ពីលោក Trump ដែលបានព្រមានដាក់ទណ្ឌកម្មរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូមិនចរចាជាមួយអ៊ុយក្រែន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃចន្ទ ហើយមេដឹកនាំទាំងពីរបានស្នើឱ្យមានការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងចិន-រុស្ស៊ី ជារឿងដែលធ្វើឱ្យលោកខាងលិចបារម្ភ។

ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានប្រកាសភាពជាដៃគូ "គ្មានដែនកំណត់" នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលលោក Putin ធ្វើទស្សនកិច្ចនៅចិន ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោកបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់អ៊ុយក្រែន។ លោក Putin ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានពណ៌នាចិន ថាជា "សម្ព័ន្ធមិត្តដ៏ល្អ"។

មន្រ្តីជាន់ខ្ពស់វិមានក្រឹមឡាំង លើកឡើងថា លោក Xi និងលោក Putin "បានបង្ហាញពីឆន្ទៈក្នុងការកសាងទំនាក់ទំនងជាមួយអាមេរិក ដោយផ្អែកលើមូលដ្ឋានដែលផ្តល់ផលប្រយោជន៍ និងការគោរពគ្នាទៅមក ប្រសិនបើក្រុមលោក Trump ពិតជាបង្ហាញចំណាប់អារម្មណ៍លើរឿងនេះ"៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        10
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm