Newcastle ប្រកាស​តែងតាំង​អ្នកចាត់ការ​ថ្មី​ផ្លូវការ​លោក Eddie Howe

2021/11/09 06:11:48 pm        70

​បាល់ទាត់៖ ​ក្លិប​អ្នកមាន​ថ្មី Newcastle United រក​អ្នកចាត់ការ​ថ្មី​បាន​ហើយ​គឺ​លោក Eddie Howe អតីត​អ្នកចាត់ការ Bournemouth​។ ​អ្នកចាត់ការ​វ័យ ៤៣ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​ដឹកនាំ Newcastle ដល់​ឆ្នាំ២០២៤ បន្ទាប់ពី​ទំនេរ​ពី​ការងារ​តាំងពី​ខែសីហា​ឆ្នាំ២០២០ ក្រោយ​ចាក​ចេញពី Bournemouth​។

​​ការមកដល់​របស់លោក Eddie Howe ស្របពេល Newcastle កំពុង​ដុនដាប​នៅ English Premier League ដោយ​កំពុង​ឈរ​លេខ ១៩ ក្នុង​តារាង​មានតែ ៥ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​លេង​បាន ១១ប្រកួត​។ ​លោក Eddie Howe ក៏បាន​អង្គុយ​ទស្សនាការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ផងដែរ​នៅពេល Newcastle ស្មើ​នៅ​ទឹកដី Brighton ១-១​។ ​រំលឹកថា​ លោក Eddie Howe ធ្លាប់បាន​ដឹកនាំ Bournemouth ឡើង​តាំងពី​ក្របខណ្ឌ League Two រហូតមកដល់ English Premier League និង​រក្សា​ខ្លន​នៅ​ក្របខណ្ឌ​កំពូល​ដល់​ទៅ ៥រដូវ​កាល​។

​​អ្នកចាត់ការ​វ័យ ៤៣ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​គិតថា​ សក្តិសម​នឹង​កាន់ការ​នៅ Newcastle ស្របពេល​ក្លិប​កំពុងមាន​កីឡាករ​ដែល​លោក​ធ្លាប់​ធ្វើការ​ជាមួយគ្នា​រួមមាន Callum Wilson, Ryan Fraser និង Matt Ritchie ដែល​សុទ្ធតែជា​អតីត​កីឡាករ​របស់ Bournemouth ពោល​គឺជា​កំលាំង​សំខាន់​ដែល​នាំ Bournemouth តាំងពី League One ឡើងមក League Championship និង Premier League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm