ក្ដីរីករាយនឹងបទឈប់បាញ់របស់ពលរដ្ឋហ្កាហ្សា បានរលាយបាត់ ក្រោមទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដ៏ធំ

2025/01/22 10:19:26 am        51

ដោយធ្វើដំណើរតាមថ្មើរជើង ឬជិះរ៉ឺម៉ក ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ដែលហត់នឿយដោយសង្រ្គាមនៅតំបន់ហ្កាហ្សា បានបន្តត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនៅថ្ងៃទីបីនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែភាពរីករាយនោះបានរលាយបាត់ទៅវិញ នៅពេលមើលឃើញការបំផ្លិចបំផ្លាញដ៏ធំក្នុងតំបន់ហ៊ុមព័ទ្ធ។

អ្នកស្រុកហ្កាហ្សាខ្លះមិនអាចសូម្បីតែមើលស្គាល់កន្លែងដែលពួកគេធ្លាប់រស់នៅ ហើយចាកចេញពីតំបន់ដ៏ខ្ទេចខ្ទីនោះរួចត្រឡប់រកទៅតង់ដែលពួកគេស្នាក់នៅអស់ពេលជាច្រើនខែកន្លងមក។ អ្នកខ្លះទៀតបានចាប់ផ្ដើមបោសសម្អាតកម្ទេចកម្ទីដើម្បីព្យាយាមរើត្រឡប់ទៅផ្ទះសម្បែងដែលខូចខាតវិញ។

មនុស្សជាច្រើនសង់តង់នៅជាប់លំនៅឋានដែលបាក់បែករបស់ខ្លួន ឬរើទៅនៅក្នុងផ្ទះបែកបាក់នោះវិញ ដោយក្នុងចិត្តមានសំណួរថា តើការសាងសង់ឡើងវិញនឹងចាប់ផ្ដើមនៅពេលណា។ ការវាយតម្លៃការខូចខាតរបស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយក្នុងខែនេះ បានបង្ហាញថា ការបោសសម្អាតកម្ទេចកម្ទីជាង ៥០លានតោន ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល អាចចំណាយពេល ២១ឆ្នាំ និងចំណាយប្រាក់រហូតដល់ ១,២ពាន់លានដុល្លារ។

ជាមួយគ្នានេះ ក្រុមសង្គ្រោះប៉ាឡេស្ទីនបានបន្តការស្វែងរកសាកសពរបស់អ្នកស្រុកដែលកប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ដោយរកឃើញសាកសពយ៉ាងហោចណាស់ ១៥០នាក់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។ សេវាសង្គ្រោះបន្ទាន់ស៊ីវិលប៉ាន់ស្មានថា សាកសពប្រមាណ ១០.០០០នាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែក៕

អត្ថបទដែលទាក់ទង

អាមេរិក បញ្ជាឱ្យបិទបេសកកម្មទីភ្នាក់ងារ USAID ក្រៅប្រទេស និងកោះហៅបុគ្គលិកមកវិញ
2025/02/05 11:38:37 am        1
ប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាក្នុងរដ្ឋធានីអាមេរិក ទាមទារឱ្យដោះលែងចំណាប់ថ្នូរពីក្រុមហាម៉ាស
2025/02/05 11:34:47 am        1
EU ប្រញាប់ស្វែងរកកិច្ចពិភាក្សាជាមួយអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធរបស់លោក Trump
2025/02/05 11:31:26 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិក បញ្ជាឱ្យបិទបេសកកម្មទីភ្នាក់ងារ USAID ក្រៅប្រទេស និងកោះហៅបុគ្គលិកមកវិញ

2025/02/05 11:38:37 am
​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត
2025/02/05 11:35:50 am
​ប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាក្នុងរដ្ឋធានីអាមេរិក ទាមទារឱ្យដោះលែងចំណាប់ថ្នូរពីក្រុមហាម៉ាស
2025/02/05 11:34:47 am
​EU ប្រញាប់ស្វែងរកកិច្ចពិភាក្សាជាមួយអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធរបស់លោក Trump
2025/02/05 11:31:26 am
​[BREAKING NEWS] សេវាប្រៃសណីយ៍របស់អាមេរិក ឈប់ទទួលយកកញ្ចប់ទំនិញ ផ្ញើពីប្រទេសចិន និងហុងកុង
2025/02/05 11:07:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/03 11:18:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/26 06:43:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/04 01:10:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/27 06:10:54 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am