លោកTrump និយាយថា នឹងបើកចំហឱ្យមហាសេដ្ឋី Elon Muskទិញបណ្ដាញសង្គមTikTok

2025/01/22 05:28:02 pm        77

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ២១ មករាសប្ដាហ៍នេះ ថា លោកនឹងបើកចំហចំពោះមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk ដែលជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ទិញយកកម្មវិធី TikTokដ៏ល្បីល្បាញរបស់ចិន។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅពេលសួរថាតើលោកបើកចំហចំពោះលោក Musk ដែលជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតរបស់ពិភពលោក និងជាមេគំនិតផ្តួចផ្តើមកាត់បន្ថយថវិកាក្នុងរដ្ឋបាលថ្មីក្នុងការទិញបណ្ដាញនេះដែរទេ ថាខ្ញុំនឹងបើកផ្លូវ ប្រសិនបើលោក Musk ចង់ទិញបណ្ដាញសង្គមកម្សាន្តមួយនេះ ។

អេបកម្សាន្តសម្រាប់បង្ហោះវីដេអូខ្លី TikTok កំពុងប្រឈមការគាបសង្កត់ក្រោមច្បាប់របស់សហរដ្ឋអាមេរិក ដែលបានបញ្ជាឱ្យក្រុមហ៊ុននេះដកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance របស់ប្រទេសចិន ពុំនោះត្រូវហាមប្រាមមិនឲ្យមានវត្តមាននៅលើទឹកដីរបស់សហរដ្ឋអាមេរិកទៀតឡើយ។

មួយក្នុងចំណោមសកម្មភាពជាច្រើនដំបូងរបស់លោកនៅក្នុងតំណែង លោក Trump បានបញ្ជាឱ្យផ្អាកលើការអនុវត្តច្បាប់ដែលគួរតែមើលឃើញ TikTok មានវត្តមាននៅក្នុងប្រទេសនេះតទៅទៀតកាលពីថ្ងៃអាទិត្យមួយថ្ងៃមុនពេលលោកស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីពីរ។

ក្រឹត្យនេះ បានបញ្ជាឲ្យក្រសួងយុត្តិធម៌ពន្យារពេលការអនុវត្តច្បាប់នេះរយៈពេល ៧៥ថ្ងៃ មានន័យថាTik Tok អាចរក្សាវត្តមាននៅលើទឹកដីអាមេរិកសម្រាប់មនុស្ស១៧០លាននាក់ជាបណ្ដោះអាសន្ន។

ដើម្បីជួយសង្រ្គោះប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន លោក Trump កាលពីថ្ងៃចន្ទក៏បានបង្កើបគំនិតនៃភាពជាដៃគូ៥០-៥០ រវាងសហរដ្ឋអាមេរិក និងម្ចាស់ក្រុមហ៊ុន ByteDance របស់ចិន ផងដែរ ទោះលោកពុំបានផ្តល់ព័ត៌មានលម្អិតថាតើត្រូវចាត់ចែងដោយរបៀបណាក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        32
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm