មេបញ្ជាការកងទ័ពអ៊ីស្រាអែល លាលែងពីតំណែង ជុំវិញការបរាជ័យសន្តិសុខ កាលពីថ្ងៃទី៧ ខែតុលា

2025/01/22 06:03:04 pm        178

មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Herzi Halevi បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែមករា ថា លោកនឹងលាលែងពីតំណែងនៅថ្ងៃទី៦ ខែមីនា ដោយការទទួលខុសត្រូវចំពោះការបរាជ័យសន្តិសុខដ៏ធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសប៉ាឡេស្ទីន មកពីតំបន់ហ្កាហ្សា បានធ្វើការវាយប្រហារឆ្លងព្រំដែនទៅលើប្រទេសអ៊ីស្រាអែល។

លោក Halevi ដែលត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថានឹងលាចេញពីតំណែងបន្ទាប់ពីមានមនុស្សស្លាប់ច្រើនបំផុតនៅថ្ងៃតែមួយក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល បាននិយាយថា លោកនឹងបញ្ចប់ការស៊ើបអង្កេតរបស់កងកម្លាំងការពារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា និងពង្រឹងការត្រៀមទប់ទល់របស់កម្លាំងការពារអ៊ីស្រាអែល សម្រាប់បញ្ហាប្រឈមនានាផ្នែកសន្តិសុខ។ ភ្លាមៗនេះ វាពុំច្បាស់នោះទេថា តើនរណានឹងចូលជំនួសតំណែង លោក Halevi ។

ទោះបីជាមានកំហឹងជាសាធារណៈកាលពីថ្ងៃទី៧ ខែតុលាក៏ដោយ ក៏រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានទប់ទល់ទៅនឹងការអំពាវនាវឱ្យបើកការស៊ើបអង្កេតរដ្ឋ សម្រាប់ការទទួលខុសត្រូវរបស់ខ្លួនផ្ទាល់ចំពោះការបរាជ័យសន្តិសុខដែលបានបណ្តាលឱ្យពលរដ្ឋអ៊ីស្រាអែល១.២០០នាក់ស្លាប់ និងមនុស្សប្រហែល២៥០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង។

លោក Halevi បានសរសេរនៅក្នុងលិខិតលាលែងពីតំណែងទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Katz ថា «នៅព្រឹកថ្ងៃទី ៧ ខែតុលា កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានបរាជ័យក្នុងបេសកកម្មរបស់ខ្លួន ដើម្បីការពារពលរដ្ឋអ៊ីស្រាអែល»។

មន្ត្រីយោធាជាន់ខ្ពស់មួយចំនួន បានលាលែងពីតំណែងរួចហើយ ជុំវិញការបរាជ័យកាលពីថ្ងៃទី៧ ខែតុលា ហើយមេបញ្ជាការនៃទីបញ្ជាការដ្ឋានភាគខាងត្បូងរបស់យោធា លោកឧត្តមសេនីយ៍ Yaron Finkelman ក៏បានប្រកាសថា លោកនឹងលាលែងពីតំណែង ផងដែរ។

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm        13
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        19
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm