វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ព្រំដែន​ប៉ូឡូញ​-​បេឡា​រុស ខណៈ​ជន​អន្តោប្រវេសន៍​ព្យាយាម​ឆ្លង​កាត់​របង​បន្លា​លួស

2021/11/09 06:39:37 pm        484

​ប៉ូឡូញ៖ ភាព​តានតឹង​កំពុង​កើន​ឡើង​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ប៉ូឡូញ និង​បេឡា​រុស បន្ទាប់ពី​ក្រុម​មន្ត្រី​ប៉ូឡូញ​បាន​ចោទប្រកាន់​ប្រទេសជិតខាង​របស់​ពួកគេ​ជាថ្មី​ទៀត​ថា ​បាន​ជួយ​ផ្លាស់​ទី​ជនអន្តោប្រវេសន៍​ទៅកាន់​ព្រំដែន ហើយ​បាន​ព្រមាន​ថា​នឹង​ចល័ត​បុគ្គលិក​យោធា​រាប់​ពាន់​នាក់​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រឈម​មុខ​ដាក់គ្នា​។

​ក្នុង​វិបត្តិ​ជនអន្តោប្រវេសន៍​រយៈពេល​មួយ​សប្ដាហ៍​ចុងក្រោយ​នៅ​ព្រំដែន ប្រធាន​ឆ្មាំ​ព្រំដែន​ប៉ូឡូញ​បាន​និយាយ​ថា ក្រុម​មនុស្ស​កំពុង​ប៉ុន​ប៉ង​បំពាន​ព្រំដែន​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។ ​លោកស្រី Ewelina Szczepańska បាន​និយាយ​ថា ស្ថានភាព​នៅ​ព្រំដែន​មាន​ភាព​លំបាក​។ ក្រុម​ជនអន្តោប្រវេសន៍​ជាច្រើនត្រូវ​បាន​គេ​ដឹកនាំ​ទៅកាន់​ព្រំដែន​។ ការប៉ុនប៉ង​នានា​កំពុង​ត្រូវ​បាន​ធ្វើឡើង​ក្នុង​បំណង​ឆ្លងកាត់​ព្រំដែន ដោយ​បន្ថែម​ថា​ លោកស្រី​ជឿជាក់ថា ​កងកម្លាំង​ប៉ូឡូញ​អាច​ដោះស្រាយ​ស្ថានការណ៍​នេះ​បាន​។ ​ក្រសួងការពារជាតិ​ប៉ូឡូញ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា បច្ចុប្បន្ន​ក្រុម​ជនអន្តោប្រវេសន៍​បាន​ស្នាក់នៅ​ជិត​តំបន់ Kuznica របស់​ប៉ូឡូញ។ ​ក្រុម​ជនអន្តោប្រវេសន៍​រាប់​រយ​នាក់​បាន​ព្យាយាម​ឆ្លង​ព្រំដែន​ ពី​ប្រទេស​បេឡា​រុស​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃ​ចន្ទ ​ដោយ​កាត់ផ្ដាច់​របង​បន្លា​លួស និង​ប្រើ​របស់​ផ្សេងៗ​ដើម្បី​ព្យាយាម​ឡើងលើ​របង​ទាំងនោះ​។ ​វីដេអូ​បង្ហាញ​ពី​មន្ត្រី​ប្រដាប់​អាវុធ​ប៉ូឡូញកំពុង​ប្រើ​ផ្សែង​គីមីលើ​ក្រុម​បុរស​ដែល​ព្យាយាម​កាត់​បន្លា​លួស​។ ហើយ​ជនអន្តោប្រវេសន៍​បាន​គប់​វត្ថុ​ផ្សេងៗ​លើ​នគរបាល​។​

​ក្រុម​ជនអន្តោប្រវេសន៍​ដ៏​ច្រើន​ទាំងនោះត្រូវ​គេ​រាយការណ៍​ថា​ កំពុង​ព្យាយាម​ធ្វើដំណើរ​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​។​ ​ទោះជា​យ៉ាងណាក៏ដោយ ការ​កើន​ឡើង​នៃ​ជនអន្តោប្រវេសន៍នៅ​តាម​ព្រំដែន​ បាន​លេចចេញ​ជា​សញ្ញា​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​វិបត្តិ ​ដែល​កំពុង​អូស​បន្លាយ​អស់​ជាច្រើន​ខែ ដែល​ប្រទេស​បេឡា​រុស្ស​បាន​ជំរុញ​ជនអន្តោប្រវេសន៍មកពី​មជ្ឈិមបូព៌ា និង​កន្លែង​ផ្សេងទៀត​ឱ្យ​ចូល​សហភាព​អឺរ៉ុបដោយ​ខុសច្បាប់ ​ដែល​ដំបូង​ឡើយ​ពួកគេ​ឆ្លងកាត់​ប្រទេស​លី​ទុយ​អា​នី និង​ឡា​ត​វី ហើយ​ឥឡូវនេះ​គឺ​ប៉ូឡូញ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm