ក្រុមម៉ុងសាយកំពុងបន្តខិតខំហ្វឹកហាត់ ដើម្បីត្រៀមសម្ដែងជូនអតិថិជនក្នុងឱកាសចូលឆ្នាំចិន

2025/01/22 07:19:02 pm        657

ឈានចូលមកដល់រដូវកាលចូលឆ្នាំចិន ក្រុមម៉ុងសាយនីមួយៗ ចាប់ផ្ដើមមមាញឹកជាខ្លាំង ទាំងការហ្វឹកហាត់ ក៏ដូចជាការចេញសម្ដែងជូនអតិថិជន ដែលមានតម្រូវការ ពិសេសក្នុងការសម្ពោធហាងនានា។ ការហ្វឹកហាត់តែងធ្វើឡើងរៀងរាល់ថ្ងៃ រីឯការចេញសម្ដែងក៏មានស្ទើរាល់ថ្ងៃផងដែរ។

ឈានចូលដល់រយៈពេលប្រមាណ ១សប្ដាហ៍មុន ពិធីបុណ្យសែនចូលឆ្នាំចិនចូលមកដលល់ ក្រុមម៉ុងសាយនីមួយៗកំពុងបន្តហ្វឹកហាត់ជារៀងរាល់ល្ងាច នូវក្បាច់ទម្រង់សម្ដែងនានាទាំងការហក់លោត ការឡើងលើបង្គោលជាដើម។ ការហាត់សមនេះ ត្រូវធ្វើឡើងមុនជាច្រើនខែ ដើម្បីរម្លឹក ក៏ដូចជាធ្វើឱ្យភាពស្ទាត់រស់រវើកឡើងវិញ ទោះពួកគេនីមួយៗសុទ្ធតែចេះសម្ដែងស្រាប់យ៉ាងណាក្ដី។

សម្រាប់ក្រុមម៉ុងសាយ សមាគម កតញ្ញូ នៅវិហារលោកតាព្រះចៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ បានប្រមូលកម្លាំងហ្វឹកហាត់រយៈពេលប្រមាណ ៦ខែរួចមកហើយ។ នេះជាការលើកឡើងរបស់លោក សូវ ប៊ុនទ្រី ដែលជាប្រធានសមាគមក្រុមម៉ុងសាយ កតញ្ញូ។ លោកថាវាជាភាពចាំបាច់ ដែលត្រូវហ្វឹកហាត់ក្នុងរយៈពេលយូរបែបនេះ និងត្រូវភ្ជាប់ជាមួយការសែនព្រេនម៉ុងសាយ មុនចេញសម្ដែងជាផ្លូវការ។ លោកថាទន្ទឹមនឹងការហ្វឹកហាត់ជារៀងរាល់ថ្ងៃនេះ ក្រុមម៉ុងសាយរបស់លោក ក៏ទទួលបានការអញ្ជើញទៅសម្ដែងស្ទើររាល់ថ្ងៃផងដែរ មុនចូលឆ្នាំចិនចូលមកដលល់ ពិសេសក្នុងការសម្ពោធហាងជាដើម។ លោកលើកឡើងដែរថា ការសម្ដែងមានច្រើនក្បាច់ ច្រើនទម្រង់ និងអាចប្រើប្រាស់ពេលវាលាតិចច្រើនផ្សេងៗគ្នា។

ក្នុងនាមជាប្រធានសមាគម ក្រុមម៉ុងសាយ កតញ្ញូ លោក ប៊ុនទ្រី លើកឡើងដែរថា តាមជំនឿ ការសម្ដែងឡកម៉ុងសាយនេះ គឺអាចនាំមកនូវលាភសំណាងជូនម្ចាស់ផ្ទះ ម្ចាស់ហាង់ ក៏ដូចជាអាចបណ្ដេញចេញនូវភាពចង្រៃនានាចេញឱ្យឆ្ងាយផងដែរ។

តាមប្រតិទិន ថ្ងៃសែនចូលឆ្នាំចិន គឺនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥។ រីឯថ្ងៃចូលឆ្នាំចិន មានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ២៩ ថ្ងៃទី ៣០ និងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។ ពិធីបុណ្យចូលឆ្នាំចិន ពុំមែនជាបុណ្យជាតិ ដែលអនុញ្ញាតឱ្យមានការឈប់សម្រាកនោះទេ៕ អត្ថបទ៖គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm