អង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ អាជ្ញាធររាជធានី​ភ្នំពេញ​ពិភាក្សារកបានធាតុចូលសំខាន់ៗពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាម​ចិញ្ចើម​ផ្លូវសាធារណៈ

2025/01/22 07:33:56 pm        231

ភ្នំពេញ៖ ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈអង្គសន្តិបាតរបស់រដ្ឋបាលរាជធានីភ្នំពេញបានរកឃើញបញ្ហាប្រឈមចំនួន ១១បញ្ហា និងបានពិភាក្សារកមធ្យោបាយដោះស្រាយ ១៣ចំណុច ដែលការពិភាក្សានេះធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សាក្រោមអធិបតីឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីពិភាក្សាជាក្រុមយ៉ាងផុលផុសអស់ជាច្រើនម៉ោងអង្គសន្តិបាតបានរកឃើញបញ្ហាប្រឈមចំនួន ១១បញ្ហា និងបានពិភាក្សារកមធ្យោបាយដោះស្រាយចំណុច ១៣ចំណុច ។ ចំពោះបញ្ហាប្រឈម មានចំនួន ១១ ចំណុច ក្នុងនោះរួមមាន ១-ការយល់ដឹង និងខ្វះការចូលរួមសហការពីប្រជាពលរដ្ឋនៅមានកម្រិត ដោយបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈសម្រាប់ធ្វើការលក់ដូរ និងអារជីវកម្មរបស់ខ្លួន។ ២-អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងសណ្តាប់ធ្នាប់ អនុវត្តការងារមួយចំនួនពុំទាន់មានឆន្ទៈ គ្រប់គ្រាន់ក្នុងការអនុវត្តឱ្យបានល្អប្រសើរ ។ ៣-នៅតាមទីតាំងផ្សារឯកជនភាគច្រើនពុំមានទីតាំងចំណតត្រឹមត្រូវ សម្រាប់បម្រើឱ្យអាជីវករធ្វើការផ្ទេរទំនិញផ្សេងៗ។ ៤-អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពុំទាន់អនុវត្តការងារស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ផ្សេងៗ ក៏ដូចជាគោលកាណ៍ណែនាំនានាឱ្យបានល្អនៅឡើយ ។ ៥-ការអនុវត្តវិធានការនៅតាមតម្រាយផ្លូវ ដែលមានព្រំប្រទល់រវាងរដ្ឋបាលខណ្ឌ និងរដ្ឋបាលខណ្ឌ ពុំអនុវត្តការងារឱ្យបានស្របគ្នា។ ៦-ការអនុវត្តវិធានរដ្ឋបាល និងវិធានការច្បាប់ ពុំអាចអនុវត្តដោយមានភាពខ្លាំង ឬតក់ក្រហល់បាននោះទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរនៅតាមចិញ្ចើមផ្លូវ។ ៧-ប្រសិទ្ធភាពនៅក្នុងការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវតូចៗក្នុងមូលដ្ឋានខណ្ឌនៅមានកម្រិត។ ៨-ប្រសិទ្ធភាព នៃការរៀបចំមានរយៈពេលខ្លី បន្ទាប់ពីបានរៀបចំទីតាំងនោះរួចរាល់។ ៩-ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈភាគច្រើនជាអ្នកមានជីវភាពខ្វះខាត។ ១០-ពុំមានកម្លាំងគ្រប់គ្រាន់សម្រាប់បម្រើឱ្យក្នុងការចុះអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ អាជីវករ និងពុំមានទីកន្លែងសមរម្យ ឬសមស្របសម្រាប់ធ្វើការរៀបចំឱ្យអ្នកលក់ដូរតាមចិញ្ចើមផ្លូវ។ ១១-រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពុំមានកម្លាំងគ្រប់គ្រាន់សម្រាប់បម្រើឱ្យក្នុងការចុះអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ។

ចំពោះដំណោះស្រាយ និងសំណូមពរ ១៣ចំណុចរួមមាន ១ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចរៀបចំសេចក្តីណែនាំមួយ។ ២-ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច សណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងប្រជាការពារទាំងអស់ត្រូវអនុវត្តការងារប្រកបដោយឆន្ទៈ និងមានស្មារតីទទួលខុសត្រូវឱ្យបានខ្ពស់។ ៣-ស្នើឱ្យម្ចាស់ទីតាំងផ្សារឯកជនទាំងអស់ត្រូវរៀបចំទីតាំងចំណតឱ្យបានត្រឹមត្រូវ សមស្របទៅតាមទីតាំងរបស់ខ្លួន។ ៤-គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវរៀបចំចាត់តាំងអ្នកដឹកនាំការងារឱ្យបានច្បាស់លាស់ ដើម្បីធ្វើការតាមដាន ប្រជុំត្រួតពិនិត្យវាយតម្លៃ ព្រមទាំងត្រូវវិភាគរកបញ្ហាប្រឈម និងរិះរកមធ្យោយដោះស្រាយ ឱ្យសមស្របទៅតាមស្ថានភាពជួបប្រទះផ្ទាល់។ ៥-អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តការងារស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ផ្សេងៗក៏ដូចជាគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវ។ ៦-គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ត្រូវរៀបចំចុះស្រង់ស្ថិតិអ្នកលក់ដូនៅតាមចិញ្ចើមផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួនឱ្យបានច្បាស់លាស់ និងបែងចែកទៅតាមតម្រាយផ្លូវនីមួយៗ ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រង និងតាមដាន។ ៧-គណៈបញ្ជាការឯកភាពខណ្ឌ គួរបានរៀបចំវិភាគ និងកំណត់ទីតាំងតម្រាយផ្លូវស្មុគស្មាញ នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ដើម្បីបន្តរៀបចំផែនការដោះស្រាយ។ ៨ គណៈបញ្ជាការឯកភាពខណ្ឌ ត្រូវចុះធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលបាននឹងកំពុងប្រើប្រាស់ចិញ្ចើមផ្លូវ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ដោយប្រើប្រាស់វិធីសាស្ត្រទន់ភ្លន់ តែម៉ឺងម៉ាត់ ឱ្យចូលរួមអនុវត្តតាមស្មារតី នៃសេចក្តីណែនាំលេខ ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm