ទីផ្សារអាមេរិកនៅបន្តឈរក្នុងលំដាប់ទី១ ក្នុងការស្រូបយកទំនិញរបស់កម្ពុជា

2025/01/22 09:05:50 pm        188

ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ប្រមាណជិត ១០ ពាន់ លានដុល្លារអាមេរិក ដោយបានបន្តគាំទ្ររក្សាកំណើនខ្ពស់ ឈរក្នុងលំដាប់ទី១ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤, សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំ របស់កម្ពុជា ដោយបានស្រូបយកទំនិញឈរលំដាប់ទី១ នៃការនាំចេញទំនិញរបស់កម្ពុជា និងនៅក្នុងឆ្នាំ២០២៥ នេះ នឹងបន្តកើនឡើងបន្ថែម ទៀត បន្ទាប់ពីសហរដ្ឋអាមេរិកមានការបន្ធូបន្ថយនូវអត្រាការប្រាក់គោលរបស់ខ្លួន។

ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក មានទំហំទឹកប្រាក់សរុបជាង ១០ ពាន់ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ១១ ភាគរយ ធៀបនិងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋ អាមេរិក មានទឹកប្រាក់ជិត ១០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ខណៈការនាំចូល មានចំនួនប្រមាណ ២៦៤ លាន ដុល្លារអាមេរិក កើនឡើងជិត ៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៣, ពោលគឺការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន បន្តរក្សាកំណើនល្អប្រសើរ និងបានកំពុងជួយជ្រោមជ្រែងដល់ការនាំចេញទំនិញរបស់កម្ពុជា ទោះបីជញ្ជីងពាណិជ្ជកម្មប្រទេសទាំងពីរមិនមាន តុល្យភាពក៏ដោយ។ ចំណែកប្រភេទទំនិញគាំទ្រដល់ការនាំចេញមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈ សម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។

សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ ២០២៤ ប្រទេសដែលគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជារួមមាន៖ ទីផ្សារសហរដ្ឋ អាមេរិក ជិត ១០ ពាន់លានដុល្លារអាមេរិក , វៀតណាម ជាង ៣.៦ ពាន់លានដុល្លារអាមេរិក, ចិន ជិត ២ ពាន់លានដុល្លារអាមេរិក , ជប៉ុន ជាង ១.៤ ពាន់លានដុល្លារអាមេរិក, កាណាដា ១.១ ពាន់លានដុល្លារអាមេរិក, អេស្បាញ ជាង ១ ពាន់លានដុល្លារអាមេរិក និងការនាំចេញទៅកាន់ ប្រទេសដៃគូផ្សេងៗទៀតមានកំណើនកើនឡើងល្អប្រសើរផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm