នាយករដ្ឋមន្ត្រី៖ កាណាដា បានត្រៀមរួចរាល់សម្រាប់ចំហាកការដាក់ពន្ធ ណាមួយ

2025/01/22 10:16:53 pm        133

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បាននិយាយជាថ្មីថា ការផ្តោតសំខាន់របស់ប្រទេសលោក គឺលើការទប់ស្កាត់ការដាក់ពន្ធដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក Donald Trump ។

លោក Trump បាននិយាយថា លោកកំពុងពិចារណា ដាក់ពន្ធ២៥ភាគរយលើការនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ចាប់ពីថ្ងៃទី១ ខែកុម្ភៈ។

ដោយពណ៌នាលោក Trump ថាជា «អ្នកចរចាដ៏ជំនាញ» លោក Trudeau បាននិយាយ កាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ «នឹងធ្វើអ្វី ដែលលោកអាចធ្វើបាន ដើម្បីធ្វើឲ្យដៃគូចរចារបស់លោកកុំឲ្យមានតុល្យភាពឃ្លាតគ្នាឆ្ងាយ»។

លោកបានលើកឡើងថា លោក Trump បង្ហាញពីបំណងចង់ឈានដល់យុគសម័យមាសសម្រាប់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីកាណាដា បាននិយាយថា ប្រសិនបើសេដ្ឋកិច្ចសហរដ្ឋអាមេរិក មើលឃើញការរីកចម្រើនបែបនោះ ប្រទេសនេះនឹងត្រូវការថាមពលកាន់តែច្រើន ដែកថែបកាន់តែច្រើន អាលុយមីញ៉ូមកាន់តែច្រើន និងសារធាតុរ៉ែសំខាន់ៗ កាន់តែច្រើនថែមទៀត។

លោកបញ្ជាក់ថា ប្រទេសកាណាដា មានធនធានទាំងអស់នេះ ហើយត្រៀមរួចរាល់ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក។

ដោយនិយាយអំពីលទ្ធភាព ដែលលោក Trump បន្តការដាក់ពន្ធលើប្រទេសកាណាដា លោក Trudeau និយាយថា «ប្រសិនបើមានការដាក់ពន្ធ យើងត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតប និងការពារផលប្រយោជន៍របស់កាណាដា» ដោយធ្វើការរួមគ្នាជាមួយមេដឹកនាំអាជីវកម្ម មេដឹកនាំខេត្ត និងអ្នកដទៃទៀត។ ប្រទេសកាណាដា «បានត្រៀមខ្លួនសម្រាប់សេណារីយ៉ូ ដែលអាចកើតមាន»។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm