ពលរដ្ឋមួយចំនួនរៀបចំពីធីមង្គលការ បុណ្យនានាជាបណ្តើរៗ ក្រោយអនុញ្ញាត​ភ្ញៀវ​ចូលរួម​ត្រឹម​២០០នាក់

2021/11/09 07:15:35 pm        475

កណ្ដាល ៖ បន្ទាប់ពីសម្តេចតេជោ អនុញ្ញាតអោយរៀបចំពិធីមង្គលការឡើងវិញ ដោយកំណត់ភ្ញៀវ ចូលរួមច្រើនបំផុតត្រឹម២០០នាក់ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ មានពលរដ្ឋមួយចំនួន ចាប់ផ្តើមស្នើសុំច្បាប់ពីអាជ្ញាធរដើម្បីរៀបចំពិធីមង្គលការ និងបុណ្យនានាជាបន្តបន្ទាប់ ក្នុងគន្លងប្រក្រតីភាពថ្មី។

បើតាមចៅសង្កាត់ចាក់អង្រែក្រោម នៅរាជធានីភ្នំពេញ និងចៅសង្កាត់ព្រែកឬស្សីនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៩ ខែវិច្ឆិកានេះថា បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋអាចរៀបចំពិធីមង្គលការ និងបុណ្យទានផ្សេងៗ កាលពីថ្ងៃទី១ ខែវិច្ឆិកា រហូតមកដល់ពេលនេះ គឺមាន​បណ្តា​ពលរដ្ឋ​ជាច្រើន​នៅក្នុងមូលដ្ឋានបានមកឃុំសង្កាត់ ស្នើសុំច្បាប់អនុញ្ញាតរៀបចំពិធីមង្គលការ និង​បុណ្យ​ទៅ​តាម​គន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩។

ក្នុងអំឡុងពេលពលរដ្ឋមកស្នើសុំច្បាប់អនុញ្ញាតរៀបចំពិធីមង្គលការ បុណ្យទានផ្សេងៗនោះ លោក ជា សុខៃ ចៅ​សង្កា​ត់ចាក់អង្រែក្រោម និងអាជ្ញាធរឃុំសង្កាត់ផ្សេងទៀតនៅក្រុងតាខ្មៅ បាន​ផ្តល់ណែនាំច្រើនជូនទៅម្ចាស់កម្មវិធី ​ពិសេស​ត្រូវផ្តល់កិច្ចសហការអនុវត្តវិធាន ៣កុំ ៣ការពារ និងអនុវត្តតាមកិច្ចសន្យា​ ដោយបានកំណត់មិនអោយភ្ញៀវ​ចូលរួម​លើ​ពី​២០០​នាក់​ជាដើម ហើយត្រូវប្រកាន់ខ្ជាប់វិធាន៣កុំ៣ការពារ។

ទោះយ៉ាងណាក៏ដោយ បណ្តាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែល​បាន​អនុញ្ញាត​ការរៀបចំពិធីមង្គលការ ​បុណ្យទាននានានេះ ខណៈគម្រោងផែនការ​រៀបចំ​ពិធី​មង្គលការ បុណ្យនោះ ត្រូវបាន​អាក់ខាន និងបានលើកពេលរៀបចំច្រើនលើកច្រើនសារមកហើយ ដោយសារបញ្ហាវិបត្តិមេរោគកូវីដ១៩។

សូមបញ្ជាក់ថា នៅខណៈដែលប្រមុខរាជរដ្ឋាភិបាល ​បានប្រកាស​អនុញ្ញាត​រៀបចំមង្គលការ និង​បុណ្យទាន​នានា​នោះ រដ្ឋបាលរាជធានីភ្នំពេញ​ក៏បានចេញសេចក្តីសម្រេច​អនុញ្ញាត​រៀបចំ​ពិធី​មង្គលការ បុណ្យទាននានា ដោយកំណត់ភ្ញៀវ​ចូល​រួម​ត្រឹម២០០នាក់ ចាប់ពីថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

ក្នុងប្រការ៣នៃសេចក្តីសម្រេចនោះ​ គឺបាន​ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាលខ័ណ្ឌ មន្ទីរវប្បធម៌ ​និងវិចិត្រសិល្បៈ​ និងមន្ទីរសុខាភិបាល​ សហការ​ចុះ​ត្រួតពិនិត្យទីតាំង​ប្រារព្ធ​ពិធីនោះ ដែន​សមត្ថ​កិច្ច​ ដើម្បីតាមដាន និង​ណែនាំ​ម្ចាស់​កម្មវិធីអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ​ស្តីពីការរៀបចំ​អាពាហ៍ពិពាហ៍​ និង​ពិធី​បុណ្យ​នានា​តាម​គន្លងប្រក្រតីភាពថ្មី SOP ។

ក្នុងករណីពិនិត្យឃើញថា​ ម្ចាស់កម្មវិធីមិនព្រមផ្តល់កិច្ចសហការ ឬអនុវត្ត​មិន​បាន​ត្រឹមត្រូវ បង្កហានីភ័យ​ចម្លងជំងឺកូវីដ១៩​ ត្រូវចាត់វិធានការផ្អាកការរៀបចំកម្មវិធីជាបន្ទាន់៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm