មនុស្ស ៦នាក់ បានស្លាប់ ខណៈកងកម្លាំងសន្តិសុខស៊ីរី បើកប្រតិបត្តិការបោសសម្អាត នៅខេត្ត Homs

2025/01/22 10:34:34 pm        63

ក្រុមឃ្លាំមើលសង្គ្រាម បាននិយាយថា មនុស្សចំនួន ៦នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ នៅក្នុងខេត្ត Homs ភាគកណ្តាលរបស់ប្រទេសស៊ីរី ខណៈដែលកងកម្លាំងសន្តិសុខ បានបើកប្រតិបត្តិការបោសសម្អាត តំបន់នោះ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ SANA បានរាយការណ៍ថា កងកម្លាំងសន្តិសុខ កំពុងប្រតិបត្តិការ នៅក្នុងតំបន់ជុំវិញភូមិ Ghour Al-Gharbiya ភាគខាងលិចទីក្រុង Homs «ប្រឆាំងនឹងកងជីវពលដែលនៅសេសសល់ដែលគាំទ្រ» ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញ លោក បាសា អាល់អាសាដ (Bashar Assad)។  

សារព័ត៌មាន SANA បានអះអាងដោយដកស្រង់សម្តីប្រភពថា ប្រតិបត្តិការនេះ ក៏បានកំណត់គោលដៅអ្នកជួញដូរ និងអ្នករត់ពន្ធគ្រឿងញៀនផងដែរ។ កាសែតនេះ បានបន្ថែមថា ឃ្លាំងអាវុធ និងអាវុធដែលជាកម្មសិទ្ធិរបស់របបដែលត្រូវបានបណ្តេញចេញ» ត្រូវបានរកឃើញ ដោយបានរាយការណ៍ថា ការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើង។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា មនុស្ស ៦នាក់ ត្រូវបានសម្លាប់ នៅក្នុងភូមិដែលភាគច្រើនជាជនជាតិស៊ីអ៊ីតរស់នៅ ដែលស្ថិតនៅជិតព្រំដែនជាមួយប្រទេសលីបង់។

ក្រោយមក ក្រុមឃ្លាំមើល បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ មានពីរនាក់ជា «បុគ្គលប្រដាប់អាវុធ» ដែលបានស្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ ខណៈដែល ៤នាក់ផ្សេងទៀតជា «ជនស៊ីវិលដែលត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងក្នុងស្រុក ដែលបានចូលក្នុងទីក្រុងនេះ» រួមជាមួយនឹងកងកម្លាំងសន្តិសុខ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        10
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm