មេបក្សនយោបាយថា ស្មារតីឯករាជ្យជាតិជាគំរូ ដើម្បីការពារអធិបតេយ្យជាតិពីអាណានិគមបរទេស

2021/11/09 07:56:19 pm        621

​ភ្នំពេញ ៖ ក្នុងឱកាសកម្ពុជាប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨ អ្នកនយោបាយជាច្រើនបានចាត់ទុក និងតម្កល់ស្មារតីឯករាជ្យជាតិជាគំរូ ដើម្បីការពារអធិបតេយ្យជាតិពីអាណានិគមបរទេស។

ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ខួបលើកទី៦៨ នេះ អ្នកនយោបាយមួយចំនួនបាន​សម្តែង​ការ​ដឹងគុណមិនអាចកាត់ថ្លៃបាន​របស់​ព្រះបរមរតនកោដ្ឋ ​សម្តេចព្រះនរោត្តម សីហនុ ដែលទ្រង់​​បាន​តស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ​បានមានប្រសាសន៍ប្រាប់BTV នៅថ្ងៃនេះថា ក្នុងនាមអ្នកនយោបាយមួយរូប លោកមានមោទនភាពចំពោះ​ស្នាព្រះហស្ត​របស់​ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកជាច្រើនជូនកូនចៅជំនាន់ក្រោយ ​ពិសេសសម្រាប់​ អ្នកនយោបាយ ដែលត្រូវ​យកលំនាំ និងរក្សាជំហរឲ្យ​បាននូវការ​បង្រួបបង្រួម ​សំដៅ​ការ​ពារអធិបតេយ្យជាតិ​ពី​អាណានិគមបរទេស។

ទន្ទឹមគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានលើកឡើងថា ទិវា​ឯករាជ្យ​ជាតិ៩វិច្ឆិកានេះ ​គឺជាស្មារតី​សម្រាប់​អ្នក​នយោបាយ​ត្រូវចងចាំ​នូវ​និមិត្ត​រូប​នៃ​ឯករាជ្យភាព អធិបតេយ្យ​ភាពជាតិ​ និងឯកភាពជាតិ​ ដែលកម្ពុជា​ចាក​ផុត​ពីអាណានិគមបរទេស។

ជាមួយគ្នានេះ លោក គុជ លី សហស្ថាបនិក​គណបក្សខ្មែរតែមួយ ​បានឲ្យដឹងដែរថា ទិវា​បុណ្យ​ឯករាជ្យជាតិនេះ ​មានសារៈសំខាន់​សម្រាប់អ្នកនយោបាយបន្តវេន ​អ្នក​សិក្សាស្រាវជ្រាវ​ និងបរទេស ដើម្បី​កត់​សម្គាល់​ចំពោះការតស៊ូ ​និង​របៀបស្វែងរកឯករាជ្យជាតិ ​នៃថ្ងៃទី៩ ​ខែវិច្ឆិកា ​ឆ្នាំ១៩៥៣ របស់​ព្រះបរមរតនកោដ្ឋ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ​ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការ​ឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ​ព្រះបាទ​សម្ដេចព្រះនរោត្តម សីហនុ ​ព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គ ​ដែលបាន​លះបង់ព្រះកាយពល ​និង​ព្រះ​បញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំង​ដែល​សម្រេច​បាននៅ ​នៅថ្ងៃទី៩ ខែវិច្ឆិកា ​ឆ្នាំ១៩៥៣៕

អត្ថបទសេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm