គ្មានផ្ទះសម្បែង និងគ្មានការធានារ៉ាប់រង ជាគ្រោះទ្វេដងពីចំហេះព្រៃនៅ Los Angeles

2025/01/22 11:14:02 pm        61

នៅពេលដែលលោក Sebastian Harrison ធ្វើការប៉ាន់ប្រមាណពីតម្លៃខូចខាត ចំពោះលំនៅឋានរបស់លោកដែលត្រូវបានបំផ្លិចបំផ្លាញដោយចំហេះព្រៃ នៅទីក្រុង Los Angeles រូបលោកត្រូវប្រឈមមុខនឹងការពិតដ៏សែនអាក្រក់ ដោយសារការមិនមានធានារ៉ាប់រង។ 

លោក Harrison មិនខុសពីអ្នកស្រុករដ្ឋកាលីហ្វ័រញ៉ាជាច្រើននាក់ផ្សេងទៀត ត្រូវបានបង្ខំបោះបង់ធានារ៉ាប់រង ដោយសារតែបុព្វលាភឡើងខ្ពស់ដល់ ៤០.០០០ដុល្លារ ក្នុងមួយឆ្នាំ ដែលពួកគេមិនអាចលៃបង់បាន។ អតីតតារាសម្តែងវ័យ ៥៩ឆ្នាំរូបនេះ បាននិយាយថា៖ «អាហារសម្រាប់គ្រួសាររបស់ខ្ញុំ គឺសំខាន់ជាងអ្វីទាំងអស់»។ រូបលោក ឥឡូវនេះ បានប្រឈមនឹងការចំណាយប្រាក់លើកម្ចីទិញផ្ទះ ខណៈមិនមានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ។

ចំហេះព្រៃអាក្រក់ទៅៗ នៅរដ្ឋកាលីហ្វ័រញ៉ា ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យសំណងធានារ៉ាប់រង កាន់តែពិបាកប៉ាន់ស្មាន។ ដោយប្រឈមមុខនឹងការទាមទារកើនឡើងកាន់តែខ្ពស់ ពោលគឺតម្លៃការខូចខាតកាន់តែធ្ងន់ធ្ងរ និងថ្លៃជួសជុលកាន់តែខ្ពស់ ដោយសារតែតម្លៃពលកម្ម និងសម្ភារៈឡើងថ្លៃ ក្រុមហ៊ុនធានារ៉ាប់រង បានចាកចេញពីរដ្ឋនេះក្នុងចំនួនដ៏ច្រើន ដោយទម្លាក់ចោលអតិថិជនដែលមានស្រាប់ និងបដិសេធមិនសរសេរគោលការណ៍ថ្មី។ សូម្បីតែក្រុមហ៊ុនមានឈ្មោះដ៏ធំ នៅក្នុងទីផ្សារ ដូចជា State Farm និង Allstate ក៏បានដកខ្លួនទៅវិញដែរ។

ដោយការរំពឹងទុកពីខាតបង់ដ៏ធំពីចំហេះព្រៃ Palisades និង Eaton ដែលនឹងផ្ដល់បញ្ហាប្រឈមដល់វិស័យធានារ៉ាប់រងបន្ថែមទៀតនោះ រដ្ឋកាលីហ្វ័រញ៉ាបានចេញសេចក្តីប្រកាសមួយដែលរារាំងក្រុមហ៊ុនកុំឲ្យទម្លាក់អតិថិជន ឬ បដិសេធមិនបន្តផ្ដល់ដល់ពួកគេ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាក់លាក់ រយៈពេលមួយឆ្នាំ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm