សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងទទួលភ្ញៀវជាតិ និងអន្តរជាតិរាប់រយនាក់ ចូលទស្សនា

2021/11/09 08:08:05 pm        485

ភ្នំពេញ ៖ ក្រោយពីបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមនី្ទរ រោងភាពយន្ត និងរោងសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ ទន្ទឹមនឹងនោះគិតត្រឹមព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក៏ទទួលបានភ្ញៀវបរទេសក្នុងស្រុក ជាង៥០នាក់ និងភ្ញៀវជាតិរាប់រយនាក់ចូលទស្សនាក្នុងសារមនី្ទរ។

នេះបើតាមលោក ហង្ស និស្ស័យ ប្រធានសារមនី្ទរឧក្រិដ្ឋ​កម្មប្រល័យពូជសាសន៍ទួលស្លែង ប្រាប់BTV ព័ត៌មាន​នាព្រឹក​នេះ​ថា សារមនី្ទរបានបើកដំណើរឡើងវិញនាថ្ងៃទី៣០ ​ខែតុលា ឆ្នាំ២០២១ ក្រោយ​ពី​ទទួល​បាន​សេចកី្ត​ប្រកាស​របស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ ដោយថ្នាក់ដឹកនាំ និង​បុគ្គលិករបស់សារមនី្ទរ ​បានរៀបចំ​បើក​ដំណើរការឡើងវិញ​រហូត​មកដល់ពេលនេះ​បានជាង០២​សប្តាហ៍មកហើយ ​។

ក្នុងអំឡុងពេលនេះ សារមនី្ទរទទួលបានភ្ញៀវទេសចរជាតិ​ និង​អន្តរជាតិ អញ្ជើញចូល​មកទស្សនា​ជាបណ្តើរៗ​ ដោយ​អនុវត្តន៍តាមគោលការណ៍ស្តង់ដារប្រតិបតិ្ត(SOP) ​ដែលរៀបចំ​ឡើង​រវាង​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ​និងក្រសួងសុខាភិបាល​ ព្រមទាំងសេចកី្តណែ​នាំ​របស់​ក្រសួង​សុខាភិបាល។

ជាចុងក្រោយលោក ហង្ស និស្ស័យ ប្រធាន​សារមនី្ទរឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍ទួលស្លែង សង្ឃឹមថា​កំណើន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ នឹងកើន​ឡើងវិញ ​ជាពិសេស​នៅពេល​ដែលប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ​បាន​អនុញ្ញាត​ឲ្យ​មាន​ទេស​ចរណ៍​វ៉ាក់សាំង​ ចូល​ក្នុងព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ២០២២ ខាងមុខនេះឡើងវិញ។

ដូច្នេះ​ក្នុងនាម​ជា​មន្ត្រី​របស់​សារមនី្ទរឧក្រិដ្ឋ​កម្មប្រល័យ​ពូជសាសន៍​ទួលស្លែង បានត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការចូលរួមការពារនូវ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​នេះ តាមរយៈយន្តការ​ដែល​រាជ​រដ្ឋាភិបាល ​បាន​ដាក់ចេញកន្លងមក​ គឺ៣កុំ ៣ការពារ ទន្ទឹមនឹងនោះ​សារមនី្ទរ ក៏​បានរៀបចំ​ផែន​ការ​ក្នុង​ការ​ជម្រាប ​និង​រំលឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ ឲ្យមានការ​ប្រុងប្រយ័ត្ន​ក្នុងពេល​ទស្សនា​ក្នុង​សាល​ពិព័រណ៍៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm