អ៊ីរ៉ង់​ចង់បាន​ការធានា​ពី​អាមេរិក​ថា ​ខ្លួន​នឹង​មិន​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើយ​ បើ​ត្រូវ​បាន​ស្រោចស្រង់​ឡើងវិញ​ហើយ​នោះ​

2021/11/09 08:55:43 pm        384

​អ៊ីរ៉ង់៖ អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​គួរតែ​ផ្តល់​ការ​ធានា​ថា ខ្លួន​នឹង​មិន​បោះ​បង់​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ របស់​ទីក្រុង​តេ​អេ​រ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​ទៀត​នោះ​ទេ ប្រសិនបើ​ការពិភាក្សា​ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នេះ​ទទួល​បាន​ជោគជ័យ​។​

​កិច្ចចរចា​ដោយ​ប្រយោល​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​ដែល​បាន​ជាប់​គាំង​កាលពី​ខែ​មិថុនា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​ប្រកាន់​តឹង​របស់​លោក​ប្រធានាធិបតី Ebrahim Raisi គ្រោង​នឹង​ចាប់ផ្ដើម​ឡើងវិញ​នៅ​ថ្ងៃទី២៩​ ខែ​វិច្ឆិកា​នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស ដើម្បី​រក​វិធី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើងវិញ​។​ អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​កាលពី ៣​ឆ្នាំមុន ហើយ​បាន​ដាក់​ទណ្ឌកម្ម​ឡើងវិញ​លើ​អ៊ីរ៉ង់​។​

​ដោយ​បន្ទរ​លើ​ជំហរ​ផ្លូវការ​របស់​អ៊ីរ៉ង់ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Saeed Khatibzadeh បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោនត្រូវតែ​ដក​ទណ្ឌកម្ម​ទាំងអស់​ដែល​បាន​ដាក់​លើ​ទីក្រុង​តេ​អេ​រ៉ង់ ​នៅ​ក្នុង​ដំណើរ​ការដែល​អាច​ផ្ទៀងផ្ទាត់​បាន និងទទួលស្គាល់​កំហុស​របស់​ខ្លួន​ក្នុង​ការ​លុបចោល​កិច្ច​ព្រម​ព្រៀង​។​ លោក Khatibzadeh បាន​និយាយ​ថា លោក Ali Bagheri-Kani ដែល​ជា​អ្នកចរចា​នុយក្លេអ៊ែរ​ជាន់ខ្ពស់​របស់​អ៊ីរ៉ង់​នឹង​ធ្វើ​ដំណើរ​ក្នុង​សប្ដាហ៍​នេះ​ ក្នុងនាម​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​កិច្ចការ​នយោបាយ​ទៅកាន់​រដ្ឋធានី​នានា​ របស់​ភាគី​អឺរ៉ុប​ចំនួន​បី​នៃ​កតិកាសញ្ញា​នុយក្លេអ៊ែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm