នាយករដ្ឋមន្ត្រីប៉ូឡូញ៖ អឺរ៉ុបគួរតែស្វាគមន៍ការអំពាវនាវរបស់លោក Trump ក្នុងការឲ្យបង្កើនការចំណាយនៅក្នុងសម្ព័ន្ធណាតូ

2025/01/23 03:00:34 am        63


នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅថ្ងៃពុធ (ទី២២ ខែមករា) នេះ បាននិយាយថា អឺរ៉ុបគួរតែស្វាគមន៍ ជាជាងបដិសេធ ចំពោះអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ឲ្យសមាជិកអង្គការណាតូផ្សេងទៀតបង្កើនការចំណាយផ្នែកយោធារបស់ពួកគេបន្ថែមទៀត ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្តិសុខ សម្រាប់ទ្វីបនេះ។

លោក Trump បាននិយាយថា សមាជិកនៃសម្ព័ន្ធភាពយោធាមួយនេះ គួរតែចំណាយ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ លើវិស័យការពារជាតិ ដែលជាការដំឡើងខ្ពស់ខ្លាំងពីគោលដៅបច្ចុប្បន្ន ២ភាគរយ និងជាកម្រិតមួយដែលមិនមានប្រទេសសមាជិករបស់អង្គការណាតូមួយណា ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ នាពេលនេះ សម្រេចបាន។

ការទាមទារនេះដែលត្រូវបានធ្វើឡើងម្តងទៀត កាលពីថ្ងៃចន្ទ (ទី២០ ខែមករា) នៅពេលរូបលោកចូលកាន់តំណែង គឺជាការរំលឹកពីការផ្តោតរបស់លោក ជុំវិញការចំណាយរបស់អង្គការណាតូ អំឡុងអាណត្តិដំបូង និងក៏ដូចជាប្រាប់ជាថ្មីនូវការគំរាមកំហែងរបស់លោក ក្នុងការមិនការពារសម្ព័ន្ធមិត្តដែលមិនបានចំណាយគ្រប់គ្រាន់។ មន្ត្រីមកពីអង្គការណាតូ មិនបានគាំទ្រគោលដៅ ៥ភាគរយនេះទេ។

តែយ៉ាងណាក្ដី លោក Tusk បានប្រាប់សមាជិកសភានៃសភាអ៊ឺរ៉ុបថា៖ «យើងមិនគួរខឹងសម្បានឹងការទាមទារនេះទេ។ យើងមិនគួរព្រួយបារម្ភនោះឡើយ។ អ្នកខ្លះគិតថា វាគឺការចំណាយហួសហេតុ ឬវាជាការព្រមានដ៏ឃោរឃៅ ឬគ្រោះថ្នាក់»។

លោក Tusk ដែលឥឡូវនេះប្រទេសរបស់លោកកាន់តំណែងជាប្រធានសហភាពអឺរ៉ុបប្ដូរវេនរយៈពេល ៦ខែ បាននិយាយថា «ពេលវេលានៃភាពស្រណុកសុខស្រួល» បានចប់ហើយ ខណៈដែលប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក កំពុងនិយាយថា អឺរ៉ុបចាំបាច់ត្រូវមានចំណែកនៃការទទួលខុសត្រូវកាន់តែច្រើនឡើងៗ សម្រាប់សន្តិសុខរបស់ខ្លួន។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm       
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm