បេក្ខជនចំនួន ២២៤ នាក់បានប្រឡងជាប់ជាមន្ត្រីពន្ធដារថ្មីសម្រាប់ក្របខណ្ឌឆ្នាំ ២០២៣

2025/01/23 06:52:35 pm        199

នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ម្សិលមិញនេះ ក្រសួងមុខងារសាធារណៈ បានបញ្ចប់​ការប្រឡង​ជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារទាំង ៣ដំណាក់កាល ដោយជ្រើសរើសអ្នកជាប់បានចំនួន ២២៤ នាក់ សម្រាប់ការជ្រើសរើសក្នុងក្របខណ្ឌឆ្នាំ ២០២៣។ ចំនួនបេក្ខជនដែលប្រឡងជាប់នេះតិចជាងចំនួនដែលជ្រើសរើស។ ការប្រកាសជ្រើសរើសមន្ត្រីពន្ធដារសម្រាប់ក្របខណ្ឌឆ្នាំ ២០២៣ គឺចំនួន ២៥៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ១១៦នាក់ និងបេក្ខជនជាប់បម្រុងចំនួន ៨៣ នាក់ផងដែរ។

ការប្រកាសលទ្ធផលនេះ គឺមានការចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានចូលរួមជាសាក្សីពីតំណាងក្រសួងសេដ្ឋកិច្ច តំណាងអគ្គនាយកដ្ឋានពន្ធដារ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាវត្តមានអ្នកសង្កេតការណ៍។

ក្នុងពេលប្រកាសលទ្ធផលនេះ លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានវាយតម្លៃដែរថាការប្រឡងជ្រើសរើសមន្ត្រីពន្ធដារ ដែលជាការរៀបចំរបស់ក្រសួងមុខងារសាធារណៈជាលើកដំបូងនេះ ប្រព្រឹត្តិទៅបានយ៉ាងប្រសើរ ដែលអាចធានាបានថា បេក្ខជនដែលប្រឡងជាប់ជាបេក្ខជនដែលមានសមត្ថភាពពិត។ លោកពិតជាពេញចិត្តចំពោះការរៀបចំរបស់ក្រសួងមុខងារសាធារណៈ។

លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងដែរថា បេក្ខជនដែលប្រឡងជាប់ ក៏ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលថែមផងដែរ។ ការបណ្ដុះបណ្ដាលផ្តោតលើទាំង ជំនាញវិជ្ជាជីវៈបន្ថែម ក៏ដូចជាក្រមសីលធម៌ក្នុងការបំពេញការងារ។

ការប្រឡងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ជាការប្រឡងជ្រើសរើសមន្ត្រីស៊ីវិលចុងក្រោយ សម្រាប់ក្របខណ្ឌឆ្នាំ ២០២៣ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។ បច្ចុប្បន្នក្រសួងស្ថាប័ន ក៏កំពុងធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៅតាមក្រសួងរបស់ខ្លួននីមួយៗផងដែរ។ ក្រសួងស្ថាប័ន ដែលមិនបានធ្វើការវិភាគមុខងារ និងមិនមានសិទ្ធិជ្រើសរើសមន្ត្រីជាដាច់ខាត៕ អត្ថបទ៖ គឹមហុក  


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm