លោក Pep សោកស្ដាយការរបូតពិន្ទុពីប្រកួតមុន នាំឲ្យព្រះខ័នរាជ អស់ឱកាសប្រជែង​កៅអីវគ្គបន្ដ

2025/01/23 07:12:36 pm        366

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានការសោកស្ដាយ ចំពោះ​ការ​ខក​ខាន​ដណ្ដើម​ពិន្ទុពីការប្រកួតមុនៗ ពិសេសការប្រកួតក្នុងដី ជាមួយក្រុមឥណ្ឌូនេស៊ី PSM Makasar ដែលនាំឲ្យក្រុមខ្លួន ពិបាកក្នុងការប្រជែងកៅអីវគ្គបន្ដ រហូតអស់ឱកាស​ក្នុង​ការ​ប្រកួត​ជើង​ឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ។


នេះបើតាមការលើកឡើង ក្រោយក្រុមជើងឯកលីគកំពូលកម្ពុជា បានត្រឹមប្រកួត​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីរាត្រីថ្ងៃពុធ សម្រាប់ការប្រកួតទី៤ ក្នុង​ពូលA នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបប្រចាំតំបន់ ដែលនាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បាន​អស់​ឱកាសជាផ្លូវការ ក្នុងការប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញដដែលបន្ដថា ការប្រកួតជាមួយក្រុមខ្លាំង Thanh Hoa កូនក្រុមខ្លួនពិតជាធ្វើបានល្អ ទោះបីមិនអាចលេងតាមការរៀបចំ ១០០% ដោយសារបញ្ហាទីលានក៏ដោយ ។ តែសោកស្ដាយ ដែលក្រុមខ្លួន មិនអាចទាត់បញ្ចប់ទីបាន ហើយផ្គួបជាមួយការប្រកួតពីមុនមួយចំនួន ក្រុមខកខានទទួលបានពិន្ទុផង នាំឲ្យក្រុមអស់ឱកាសប្រជែងកៅអីវគ្គបន្ដតែម្ដង ។

គួរដឹងថា ក្រោយទទួល ១ពិន្ទុពីក្រុមខ្លាំងវៀតណាម Dong A Thanh Hoa នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ៥ ដោយរកបាន ៤ពិន្ទុ តាមពីក្រោយក្រុម Dong A Thanh Hoa ដែលឈរលេខ៤ រកបាន ៦ពិន្ទុ ព្រមទាំងក្រុម Terengganu FC របស់ម៉ាឡេស៊ី និងក្រុម PSM Makasar របស់ឥណ្ឌូនេស៊ី ដែលឈរលេខ២ និងលេខ៣ រកបាន ៧ពិន្ទុស្មើគ្នា គ្រាដែលក្រុម BG Pathum United របស់ថៃ ឈរកំពូលតារាង រកបាន ៨ពិន្ទុ ។

ដោយសារក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃ ធ្វើឲ្យព្រះខ័នរាជស្វាយរៀង អស់ឱកាសក្នុងការប្រជែងកៅអីវគ្គបន្ដ ទោះបីអាចយកឈ្នះការប្រកួតចុងក្រោយក៏ដោយ ។ សម្រាប់ជំនួបបញ្ចប់ពូល ក្រុមកំពុងឈរលេខ២ នៃលីគកំពូលកម្ពុជា នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        158
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm