រដ្ឋបាលខេត្តនានាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ

2021/11/09 10:22:38 pm        594

ភ្នំពេញ ៖ រដ្ឋបាលខេត្តនានា ក្នុងប្រទេសកម្ពុជា បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ប្រារព្ធទិវា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨ ដើម្បីរំលឹកដល់ព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជារបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ទាមទារឯករាជ្យជាតិពីអាណានិគមនិយមបារាំង។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំខេត្ត ទាំងឡាយ បានធ្វើការអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេស​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីការពារ​សុខ​សន្តិភាព អធិបតេយ្យភាព និងឯករាជ្យ របស់ប្រទេសកម្ពុជា ឲ្យស្ថិតស្ថេរគង់វង្សតទៅមុខទៀត។ ទម្រាំប្រទេសកម្ពុជា ទទួលបាន ឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង បុព្វបុរសខ្មែរ ជាពិសេសសម្ដេចព្រះ នរោត្តម សីហនុ បានលះបង់គ្រប់បែបយ៉ាង។

ក្រុមយុវជន ប្រជាពលដ្ឋ និងសិស្សានុសិស្ស ដែលបានចូលរួមទិវានេះ បានលើកឡើងថា​ ឯករាជ្យ ភាព បូរណភាពទឹកដី និងសន្តិភាព ជាមាគ៌ានាំឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជាជំហានៗ​លើគ្រប់វិស័យ រហូតមកដល់ពេលនេះ។ ​សន្តិភាព​ និងភាពម្ចាស់ការលើគ្រប់យ៉ាង ធ្វើឱ្យ​កម្ពុជា​មានទំនាក់ ​ទំនងជាមួយប្រទេសនានានៅលើពិភព ​ជាពិសេសប្រទេសកម្ពុជា ​គឺជាប្រទេសឯករាជ្យ មានសិទ្ធិដឹកនាំ ​សកម្មភាពអភិវឌ្ឍន៍ ​សកម្មភាពនយោបាយដោយខ្លួនផងដែរ។

អភិបាលខេត្តនានា បានសំដែងនូវជំនឿជឿងជាក់ថា ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​មានការចូលចូលគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ​សុខសន្តិភាព នឹងត្រូវបាន​ថែរក្សា​តរៀងទៅ ​ជាពិសេសទោះស្ថិតក្នុងការលៈទេសៈដ៏លំបាក ​នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រទេសកម្ពុជា នឹងនៅតែទទួលបានការអភិវឌ្ឍរីកចម្រើនទៅមុខថែមទៀត៕

សម្រួល៖ យន់ វ៉ាន់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm