ប្រជាជនភៀសខ្លួនតាមទូកផ្ទុកមនុស្សតាន់តាប់ ខណៈក្រុមឧទ្ទាមកុងហ្គោដណ្តើមគ្រប់គ្រងទីក្រុងតូច

2025/01/23 07:55:50 pm        54

ប្រជាជនដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នាថ្មី ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានចុះពីទូកដែលមានមនុស្សច្រើនយ៉ាងច្រើនណែនណាន់តាន់តាប់ ក្នុងទីក្រុង Goma កាលពីថ្ងៃពុធ (ទី២២ ខែមករា) ដោយស្វែងរកទីជ្រកកោនសុវត្ថិភាព បន្ទាប់ពីក្រុមឧទ្ទាម M23 បានដណ្តើមគ្រប់គ្រងផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយ សម្រាប់រដ្ឋធានីរបស់ខេត្ត។

អភិបាលតំបន់ និងជាមេដឹកនាំក្រុមឧទ្ទាម កាលពីថ្ងៃអង្គារ (ទី២១ ខែមករា) បាននិយាយថា ក្រុមឧទ្ទាម M23 ដឹកនាំដោយក្រុម Tutsi បានដណ្តើមគ្រប់គ្រងទីក្រុងភាគខាងកើត Minova។ កងទ័ពបានរាយការណ៍ពីការប្រយុទ្ធគ្នានៅគ្រប់សមរភូមិមុខ។

ជនភៀសខ្លួនរាប់រយនាក់ បានធ្វើដំណើរទៅកាន់ទីក្រុង Goma។ អ្នកខ្លះបានរៀបរាប់ពីការភៀសខ្លួនជាច្រើនដង ដោយសារសមរភូមិជួរមុខ បានប្រែប្រួល និងដើរជាច្រើនថ្ងៃដោយគ្មានអាហារ ឬជម្រកជ្រកកោន។ អ្នកភៀសខ្លួនម្នាក់ បាននិយាយថា៖ «ខ្ញុំឃ្លានខ្លាំងណាស់។ ខ្ញុំបានចាកចេញពីទីក្រុង Minova កាលពីម្សិលមិញទៅតំបន់ Nzulo ប៉ុន្តែស្ថានភាពនៅ Nzulo ក៏មិនល្អដែរ។ ដូច្នេះឥឡូវនេះ ខ្ញុំកំពុងធ្វើដំណើរទៅកន្លែងផ្សេង ប៉ុន្តែខ្ញុំមិនដឹងថា កន្លែងណានោះទេ»។

មេដឹកនាំសង្គមស៊ីវិលម្នាក់ បានប្រាប់សារព័ត៌មាន Reuters ថា កងកម្លាំងរដ្ឋាភិបាល បានប្រយុទ្ធ ដើម្បីការពារទីក្រុង Minova ប៉ុន្តែនៅទីបំផុត ត្រូវបានវាយឲ្យដកថយ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាម M23 បានធ្វើការបះបោរជាថ្មី នៅភាគខាងកើតនៃប្រទេសអាហ្រ្វិកកណ្តាលមួយនេះ ចាប់តាំងពីឆ្នាំ២០២២។ ប្រទេសកុងហ្គោ និងអង្គការសហប្រជាជាតិ បានចោទប្រកាន់ប្រទេសជិតខាងរ៉្វាន់ដាថាបានជួយគាំទ្រក្រុមនេះ ដោយផ្ដល់ជំនួយកងទ័ព និងអាវុធផ្ទាល់ខ្លួន។ រ៉្វាន់ដាបដិសេធការចោទប្រកាន់នេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm