ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចុះពិនិត្យស្ថានភាពស្រូវប្រាំងប្រជាកសិករនៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៌

2025/01/23 09:38:54 pm        120

កំពង់ឆ្នាំង៖ ឯកត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រួមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបប្រជាកសិករ និងពិនិត្យមើលស្ថានភាពស្រូវ ប្រឡាយទឹករបស់ប្រជាកសិករ នៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៌ និងបានណែនាំប្រជាកសិករអោយធ្វើស្រែត្រូវមើលប្រភពទឹក និងកុំអោយខ្ជះខ្ជាយថវិកាក្នុងបូមទឹកដាក់ស្រែ។ 

 ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា៖ ប្រជាកសិករយើងមួយចំនួនតូច គាត់ធ្វើស្រែប្រាំងខាត ទាំងនេះដោយសារតែគាត់មិនបានសិក្សាមុនពីដីស្រែមួយចំនួននៅលើដីទួល និងពិបាកយកទឹកមកប្រើប្រាស់ ម្លោះហើយនាំអោយពួកគាត់ខាតបង់ថវិកាច្រើនទៅលើការបូមទឹកធ្វើស្រែប្រាំង។ ដើម្បីកុំអោយមានការខាតបង់ បងប្អូនត្រូវដឹងអោយច្បាស់ពីប្រភពទឹក បើមានទឹកយើងអាចធ្វើស្រែបាន ។ ក៏ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល ក្រមុការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តកំពង់ឆ្នាំង រួមទាំងអាជ្ញាធរស្រុកឃុំ បាន និងកំពុងពិនិត្យមើលស្រូវប្រាំងបងប្អូននៅគ្រប់ទីកន្លែងហើយ ប្រសិនបើមានការខ្វះខាតទឹកស្រោចស្រព នោះក្រុមការងារនឹងចាត់វិធានការជួយភ្លាមៗតែម្តង។ 

កាលពីឆ្នាំ២០២៤ ប្រជាកសិករនៅប៉ែកខាងលើ ដែលមិនធ្លាប់ធ្វើស្រូវប្រាំងពីមុនមក គាត់ចាប់ផ្តើមធ្វើដែរ ដូចនេះគាត់ត្រូវនាំគ្នាបូមយកទឹកពីប្រព័ន្ធធារាសាស្ត្រស្រោចស្រពទៅលើដំណាំស្រូវពួកគាត់ ធ្វើឲ្យផ្ទៃដីស្រូវប្រាំង នៅប៉ែកខាងក្រោមផ្លូចជាតិលេខ៥ ចាប់ផ្តើមខ្វះទឹក និងមួយផ្នែកទៀតមកពីកត្តាធម្មជាតិផងដែរ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងទាំងអស់ អាជ្ញាធរខេត្ត ស្រុក ឃុំ ត្រូវតាម និងចុះពិនិត្យមើលជាប្រចាំនៅគ្រប់តំបន់ដែលមានប្រជាកសិករធ្វើស្រែប្រាំង បើមានករណីខ្វះទឹកត្រូវសហការជាមួយអាជ្ញាធរ ចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា កុំអោយស្រូវប្រជាកលសិករស្វិតងាប់ដោយមិនបានដឹង៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm