ភ្នំពេញ ៖ ក្នុងនាមសហរដ្ឋអាម៉េរិក ខ្ញុំសូមជូនពរដ៏មហាប្រសើរដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា។ នេះបើតាមសារលិខិតរបស់ឯកឧត្តម Antony J. Blinkenរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកសរសេរនៅក្នុងគេហទំព័ររបស់ក្រសួងការបរ ទេសសហរដ្ឋអាម៉េរិក។
នៅក្នុងសារលិខិតរបស់ប្រមុខការទូតសហរដ្ឋអាម៉េរិកដដែល ឯកឧត្ដមបន្ថែមថា សហរដ្ឋអាម៉េរិក បាននិងកំពុងទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយនឹងកម្ពុជា ក្នុងខណៈពេលដែលកម្ពុជាត្រូវទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ ដើម្បីរក្សាសន្តិភាព និងសន្តិសុខ តាមរយៈការដឹកនាំដ៏រឹងមាំលើការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អាម៉េរិកនឹងបន្តឈរជាមួយប្រជាពលរដ្ឋក ម្ពុជា នៅពេលដែលកម្ពុជាកំពុងបន្តកាន់តែរីកចម្រើន លើមូលដ្ឋានប្រជាធិបតេយ្យ និងឯករាជ្យ ដែលត្រូវចែករំលែក និងអបអរសាទរដោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ សហរដ្ឋអាម៉េរិកក៏ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីស្ដារឡើងវិញឱ្យកាន់តែប្រសើរឡើងពីជំងឺរាតត្បាតកូវីដ-១៩៕អត្ថបទ ៖ ឌិន