នាយករដ្ឋមន្ត្រីអាល់បានី បង្ហើបពីការសម្រាល ចំពោះបម្រាមលើ TikTok

2025/01/23 11:13:11 pm        50

នាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama ដែលកាលពីខែធ្នូ ឆ្នាំ២០២៤ បានប្រកាសហាមប្រាមរយៈពេល ២ឆ្នាំ ចំពោះ TikTok បាននិយាយថា នៅសប្តាហ៍នេះ លោកបានធ្វើការពិភាក្សា «ប្រកបដោយភាពបើកចំហ និងស្ថាបនា» ជាមួយបណ្ដាញសង្គមមួយនេះ។

លោក Rama បាននិយាយអំពីវេទិកាដែលគ្រប់គ្រងដោយជនជាតិចិននេះថា ទីក្រុងទីរ៉ាណា (Tirana) នឹង «បង្ខំឲ្យបណ្ដាញសង្គមនេះចាកចេញពីសហគមន៍របស់យើង» នៅពេលដែលលោកប្រកាសពីបម្រាម ដែលគ្រោងមានសុពលភាពពេញមួយឆ្នាំ២០២៥ នេះ។ ហើយលោកក៏បានប្រកាសផងដែរថា រដ្ឋាភិបាលនឹងដាក់ចេញនូវកម្មវិធីដែល «បម្រើដល់ការអប់រំដល់សិស្ស-និស្សិត និងជួយដល់មាតាបិតាតាមដានដំណើររបស់កូនៗពួកគេ»។

ប៉ុន្តែបន្ទាប់ពីមានការពិភាក្សាជាមួយលោកស្រី Christine Grahn ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ TikTok នៅអឺរ៉ុប លោកបានលើកឡើងថា ការផ្លាស់ប្តូរគោលនយោបាយ អាចកើតមាន។ លោក Rama បានឲ្យដឹងនៅលើគណនី Facebook របស់លោក កាលពីថ្ងៃទី២១ ខែមករាថា «យើងបានពិភាក្សាអំពីកង្វល់ដែលនាំឲ្យយើងផ្អាកការចូលទៅប្រើប្រាស់កម្មវិធីនេះបណ្តោះអាសន្ន ក្នុងប្រទេសអាល់បានី»។

លោក Rama ដែលបានជួបលោកស្រី Grahn នៅទីក្រុង Davos ប្រទេសស្វីស បានបន្ថែមថា៖ វាគឺជាការពិភាក្សា ប្រកបដោយភាពបើកចំហ និងការស្ថាបនាយ៉ាងពេញលេញ ដែលយើងបានឈានដល់ការសហការសំខាន់ជាច្រើន សម្រាប់សប្តាហ៍ និងខែខាងមុខ។ បើមិនដូច្នេះទេ យើងនឹងមានកាតព្វកិច្ចបន្តបិទការចូលទៅប្រើប្រាស់កម្មវិធីនេះ»។

ប្រភពពី TikTok កាលពីថ្ងៃពុធ (ទី២២ ខែមករា) បានបង្ហាញប្រាប់សារព័ត៌មាន AFP ថា «វាគឺជាជំនួបប្រកបដោយការស្ថាបនា ដោយមានកិច្ចព្រមព្រៀង ដើម្បីធ្វើការជាមួយរដ្ឋាភិបាលដោះស្រាយរាល់កង្វល់នានា»៕


អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm