ឯកឧត្តម គីម វីរៈ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់ (RCC)លើកទី១៨ នៅប្រទេសថៃ

2025/01/24 12:56:54 am        102

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការពិគ្រោះយោបល់ថ្នាក់តំបន់ លើកទី១៨ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី(ADPC)។

កិច្ចប្រជុំខាងលើមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាព លោក Paisan Rupanichkij អនុរដ្ឋមន្រ្តីប្រចាំការ ក្រសួង ការបរទេស នៃព្រះរាជាណាចក្រថៃ និង ដោយមានការអញ្ជើញចូលរួមពី អគ្គរាជទូត រដ្ឋទូត តំណាងប្រទេសដែលជាក្រុមប្រឹក្សាភិបាល របស់មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី តំណាងម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវ ប្រមាណ៣០០រូប។

គោលបំណងនៃកិច្ចប្រជុំ RCC លើកទី១៨ រួមមាន៖

១. ការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមជុំវិញហានិភ័យជាប្រព័ន្ធ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបង្កើនមូលនិធិ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនដើម្បីបង្កើនភាពធន់។

២. ការពន្លឿនយុទ្ធសាស្រ្តជាតិដែលមានស្រាប់សម្រាប់ប្រទេសជាសមាជិក ដើម្បីទទួលបានហិរញ្ញវត្ថុ និងបង្កើនការវិនិយោគ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពអាទិភាពនៃក្របខ័ណ្ឌ សេនដាយ៊សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ។

៣. ការគូសបញ្ជាក់អំពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យជាប្រព័ន្ធ ការវិភាគហានិភ័យ និងសកម្មភាពត្រៀមខ្លួនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

៤. ការស្វែងរកដំណោះស្រាយជាក់ស្តែង ដូចជាការរួមបញ្ចូលក្របខ័ណ្ឌពិភពលោកទៅក្នុងផែនការជាតិ ការពង្រឹងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការលើកកម្ពស់ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm