ស.ស.យ.ក.នឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត»ដើម្បីសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេ

2025/01/24 01:08:50 am        91

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥ នេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត» ដោយការសម្តែងនេះនឹងរួមផ្សំរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្រ្តីបុរាណទំនើប។ទម្រង់ចលនាសម្បូរបែប និងចម្រុះទាំងនេះ ជាការបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ ដែលជានិមិត្តរូបនៃភាពរុងរឿង ប្រកបដោយភាពសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃមហាគ្រួសារខ្មែរ។

​ជារៀងរាល់ឆ្នាំក្បួនដង្ហែ«ឈីងហ្គេ» មានការចូលរួមពីបណ្តាប្រទេសជាច្រើននៅលើពិភពលោកដែលអាចទាក់ទាញវិសាលភាពផ្សព្វផ្សាយបានទូលំទូលាយទៅកាន់មហាជនរាប់រយលាននាក់តាមរយៈការផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិល្បីៗជាច្រើន ។ ការចូលរួមរបស់កម្ពុជា គឺជាការចាប់យកឱកាសបង្ហាញពីវប្បធម៌ដ៏ប្រពៃ និងវិសេសរបស់ខ្មែរទៅកាន់ពិភពលោកតាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនី កម្ពុជាក្នុងក្បួនដង្ហែ«ឈីងហ្គេ»។លើសពីការសម្ដែង កម្ពុជានឹងបង្ហាញពីកម្លាំងសាមគ្គីភាព និងសក្តានុពលរបស់កម្ពុជាតាមរយៈការរួបរួមគ្នារបស់យុវជនខ្មែរផងដែរ។

ក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ីដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះជាតិសាសន៍។ ក្បួនព្យុហយាត្រានេះ នឹងមានការចូលរួមសម្តែងដោយក្រុមសិល្បៈជាតិ និងរួមបញ្ចូលជាមួយបណ្តាសិល្បករសិល្បការិនីមកពីជុំវិញពិភពលោករួមគ្នាបង្ហាញពីសិល្បៈវប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន។

អត្ថបទ.គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm