ការបញ្ជូនជំនួយទៅកាន់ទីក្រុង Rafah តំបន់ហ្កាហ្សា ជួបការយឺតយ៉ាវវដោយសារផ្លូវលំបាក បែកកង់រថយន្ត និងភ្លៀងធ្លាក់

2025/01/24 02:31:41 am        80

ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ បានធ្វើដំណើរយឺតៗ តាមផ្លូវលំបាកមានភក់ ភ្លៀងធ្លាក់ និងបែកកង់រថយន្ត ចូលទៅកាន់ទីក្រុង Rafah របស់តំបន់ហ្កាហ្សា នៅថ្ងៃទី ៥នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។

ខណៈពេលនោះដែរ អ៊ីស្រាអែលនិយាយថា ខ្លួននឹងបន្តការគ្រប់គ្រងច្រកព្រំដែន Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងអំឡុងដំណាក់កាលដំបូងនៃបទឈប់បាញ់ជាមួយក្រុមហាម៉ាស ។ 

សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ បានបដិសេធរបាយការណ៍ដែលថា អាជ្ញាធរប៉ាឡេស្ទីន នឹងគ្រប់គ្រងច្រកឆ្លងកាត់មួយនេះ ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ(OCHA) បាននិយាយថា រថយន្តដឹកជំនួយមនុស្សធម៌ចំនួន ៨០៨គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃពុធ ។

OCHA បានលើកឡើងព័ត៌មានទទួលបានពីក្រុមអាជ្ញាធរអ៊ីស្រាអែល និងក្រុមអ្នកធានាសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ គឺសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃអាទិត្យ រដ្ឋបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានរួសរាន់ធ្វើការធានាសន្តិសុខឡើងវិញ ទប់ស្កាត់ការលួច និងចាប់ផ្តើមស្តាឡើងវិញសេវាកម្មថ្នាក់មូលដ្ឋាន នៅតាមតំបន់មួយចំនួនក្នុងដែនដីបិទច្រកមួយនេះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm