នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ស្ដីបន្ទោស​លោក Putin ​ជាដើម​ហេតុ​នាំ​ឲ្យ​មាន​វិបត្តិ​ជនអន្តោប្រវេសន៍​

2021/11/10 05:16:30 pm        339

ប៉ូឡូញ​៖ នាយករដ្ឋមន្ត្រី​ប៉ូឡូញ​បាន​ចោទប្រកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថា ​ជា​អ្នក​នៅ​ពីក្រោយ​វិបត្តិ​ជនអន្តោប្រវេសន៍នៅ​ព្រំដែន​នៃ​ប្រទេស​បេឡា​រុស្ស​ជាមួយ​ប៉ូឡូញ​។​ លោកនាយ​ក​រដ្ឋមន្ត្រី​ប៉ូឡូញ Mateusz Morawiecki បាន​និយាយ​ថា មេដឹកនាំ​របស់​ប្រទេស​បេឡា​រុសដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​លោក Putin កំពុង​រៀបចំ​ឲ្យ​មាន​វិបត្តិ ប៉ុន្តែ​មាន​មេក្លោង​នៅ​ទីក្រុង​មូស្គូ​។

​ជនអន្តោប្រវេសន៍​យ៉ាងហោចណាស់ ២,០០០​នាក់​ជាប់​គាំង​នៅ​ព្រំដែន​ក្នុង​ស្ថានភាព​អាកាសធាតុ​ត្រជាក់​។​ មេដឹកនាំ​បេឡា​រុស្ស​លោក Alexander Lukashenko បាន​បដិសេធ​ការចោទប្រកាន់​ដែល​ថា ​ខ្លួន​កំពុង​បញ្ជូន​មនុស្ស​ឆ្លង​ព្រំដែនដើម្បី​សងសឹក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។ វីដេអូ​បង្ហាញ​ពី​ហ្វូង​មនុស្ស​នៅ​ខាង​ប្រទេស​បេឡា​រុស្ស​ នៅ​តាម​របង​ព្រំដែន​ជាមួយ​ប៉ូឡូញ​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស​។ អ្នកខ្លះ​ព្យាយាម​ឆ្លងកាត់​ទាំង​បង្ខំ​ដោយ​ការ​ប្រើ​កន្ទ្រៃ​កាត់​មែក​ឈើ គល់ឈើ និង​ដោយ​កម្លាំងបាយ ខណៈ​ឆ្មាំ​ប៉ូឡូញ​ការពារ​ការ​ព្យា​យាម​ឆ្លង​ចូល​ដោយ​ប្រើ​របស់​ដែល​ទំនងជា​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​។​ ជនអន្តោប្រវេសន៍​ភាគ​ច្រើន​ជា​បុរស​វ័យ​ជំទង់ ប៉ុន្តែ​ក៏​មាន​ស្ត្រី និង​កុមារ​ផង​ដែរដែល​ភាគច្រើន​មកពី​មជ្ឈិមបូព៌ា និង​អាស៊ី​។ ពួកគេ​កំពុង​បោះជំរំ​តង់​ស្នាក់នៅ​ក្នុង​ប្រទេស​បេឡា​រុស ខណៈ​ជាប់​គាំង​នៅ​ចំ​ចំណុចកណ្ដាល​នៃ​ក្រុម​ឆ្មាំ​ប៉ូឡូញ​នៅ​ម្ខាង និង​ឆ្មាំ​បេឡា​រុស​នៅ​ម្ខាង​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        185
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        225
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm